កំពង់ធំ ៖ ផ្ទះប្រជាពលរដ្ឋមួយល្វែង កម្ពស់ ពីរជាន់ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៩និង២០នាទី នៅបណ្តោយផ្លូវជាតិលេខ៦អា ចំណុចផ្ទះអាជីករលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិ កំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្ត បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ទៀក យ៉ុងឈីង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅកន្លែងកើតហេតុ។
លោកស្នងការបន្តថា ក្នុងហេតុការណ៍ខាងលើបណ្តាលឆេះខូចខាតផ្ទះល្វែងជាន់ក្រោម, ឆេះម៉ូតូ ៤០គ្រឿងនិងសម្ភារៈមួយចំនួន។ លោកបញ្ជាក់ថា តាមការបំភ្លឺរបស់ម្ចាស់ផ្ទះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះពន្លត់អគ្គីភ័យនេះ កម្លាំងជំនាញការិយាល័យបង្ការ សង្គ្រោះអគ្គីភ័យ នៃស្នងការដ្ឋាននគរបាល
ខេត្តកំពង់ធំ និងការចូលរួមសហការជួយកងរាជអាវុធហត្ថប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ពីរគ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ប្រាំ ឡាន រហូតមកដល់វេលាម៉ោង២០និង៣០នានី អគ្គីភ័យត្រូវបានពន្លត់ទាំងស្រុង ៕