សៀមរាប ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋាន្តរសិក្តិមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានបុគ្គលិកតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សតិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តនិងជាតំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបជាគណៈអធិបតី។
អញ្ជើញចូលរួមក្នុងអង្គពិធីនាឱកាសនោះរួមមានឯកឧត្តមលោកឧត្តមសេនីយ៍អស់លោកស្នងការលោកស្នងការរងនាយនាយរងការិយាល័យអធិការអធិការរងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនអ្នកទៀតផងដែរ។ បន្ទាប់ពីលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តនិងលោកឧត្តមសេនីយ៍ទោ ហៅ ចាន់សុទ្ធី អនុនាយកដ្ឋានបុគ្គលិកបានឡើងអានរបាយការណ៍អំពីលទ្ធផលស្នាដៃដែលកងកម្លាំងនគរបាលយើងបានអនុវត្តកន្លងមកនិងអានព្រះរាជក្រិត្យអនុក្រិត្យនិងប្រកាសរបស់ក្រសួងមហាផ្ទៃជូនអង្គពិធីរួចមកឯកឧត្តម ប៉ែន វិបុល បានអញ្ជើញជាអធិបតីបំពាក់ឋាន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រីជូនដល់លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តនិងប្រកាសស្នងការរងម្នាក់ប្រកាសផ្ទេរភារកិច្ចចំនួនមួយក្រុងនិង២ស្រុកនិងប្រកាសតួនាទី១៤នាក់ផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ពៅ ពិសិដ្ឋ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានបុគ្គលិកបានផ្តាំផ្ញើសូមឲ្យកងកម្លាំងនគរបាលទាំងអស់ដែលមានមុខនាពេលនេះធ្វើយ៉ាងណាកំណែទម្រង់ពង្រឹងកងកម្លាំងនគរបាលយើងក្នុងការងារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋទូទាំងខេត្តក៏ដូចជាភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឲ្យបានកាន់តែល្អប្រសើរថ្វេរឡើងថែមទៀតពិសេសការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនិងឲ្យពួកគាត់មានទំនុកទុកចិត្តមកលើកងកម្លាំងនគរបាលរបស់យើងដែលជាអ្នកអនុវត្តច្បាប់និងចំពោះមុខត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងបង្រា្កបរាល់បទល្មើសគ្រប់ប្រភេទជំរុញការងារផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងឲ្យបានគ្រប់ៗគ្នាពិសេសត្រូវបន្តជំរុញការផ្សព្វផ្សាយនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជំរុញចលនាប្រជាការពារភូមិ-ឃុំនិងសូមឲ្យអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិស្តីពីគោការណ៍វាយតំម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងគោលបំណងពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យមានប្រសិទ្ធភាពឆ្លើយតបទៅនិងតួនាទីភារកិច្ចដែលបានកំណត់និងត្រូវមានសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អសំដៅធានាបាននូវសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តនិងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀតរួមចំណែកអនុវត្ត កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលក៏ដូចជាផែនការយុទ្ធសាស្ត្ររយៈពេល ០៥ឆ្នាំលើកទី២របស់នគរបាលជាតិឲ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ច ៕