អុជ​ធូប ទៀន​ទុកចោល​នៅលើ​ហឹ​ង ម្ចាស់ផ្ទះ រ​រវល់​ទៅ​វត្ត​មកវិញ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​

15-September-2017 | ដោយ ពល បញ្ញា

ឧ​ត្ត​រ​មានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែលមាន​ទំហំ ៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តា ប្រក់​ស័ង្កសី ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧​និង​១០​នាទី នៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៧០២ បាន​ឲ្យ​ដឹងថា មូលហេតុ បណ្តាលមកពី​អុជ​ធូប និង ទៀន​ទុកចោល​លើ​ហឹ​ង ម្ចាស់ផ្ទះ​មិន​នៅ រវល់​ទៅ​វត្ត ។​

​សមត្ថកិច្ច​បាន​បន្តថា ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​ឈ្មោះ ប៉ាត ប៊ុន​ធី ភេទ ប្រុស អាយុ ៤០​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ សេង ចន្ថា អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សម្ភារៈ​ខូចខាត​មានៈ អង្ករ ចំនួន ០៧​កា​រ៉ុង (៣៥០​គីឡូក្រាម​),
​ប្រាក់ ចំនួន ២៥០​ដុល្លារ​និង​សម្ភារៈ​ផ្សេងៗ មួយចំនួន​ទៀតផង​៕

 

ចំនួនអ្នកទស្សនា

    20617177

  • ថ្ងៃនេះ3911
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59571
  • ខែនេះ174721
  • ឆ្នាំនេះ174721
  • សរុប20617177