ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងល្បាតខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនពាក់ព័ន្ធករណី កាន់កាប់អាវុធគា្មនកាអនុញ្ញាត(អាវុធកែឆែ្ន) នៅថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០១៧ វេលាម៉ោង ២២និង៣០នាទី នៅចំណុចផ្លូវរថភើ្លង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យឈ្មោះ លី គឹមលៀង ភេទប្រុស អាយុ៣២ ឆ្នាំ មានទីលំនៅផ្ទះលេខ១៨១ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដួនពេញ ក្រុងភ្នំពេញ មុខរបរជាងភើ្លង។
សមត្ថកិច្ចដកហូតរួមមាន ៖ អាវុធកែច្នៃចំនួនមួយ, គ្រាប់មួយគ្រាប់, ម៉ូតូ មួយគ្រឿងម៉ាកស្កុបពី ពណ៌ទឹកសមុទ្រលាយស ពាក់សា្លកលេខភ្នំពេញ 1AB-6712 (ស្លាកលេខកែ្លងកា្លយ)។
លោកអធិការបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក់ស្កុបពី ចេញពីផ្ទះសំដៅទៅចំណុចផ្លូវរថភ្លើងក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សមតិ្ថកិច្ចត្រួតពិនិត្យក៏បានរកឃើញអាវុធកែច្នៃចំនួនមួយដើម នៅក្នុងអាវរបស់ជនសង្ស័យនឹងគ្រាប់ចំនួន មួយគ្រាប់ បន្ទាប់មកកម្លាំងល្បាតខណ្ឌប៉ុស្តិ៍នាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ទួលសង្កែដើម្បីសាកសួរ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរយកចម្លើយ ស្រាវជ្រាវរកបក្សពួក និងបទល្មើសកន្លងមក កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅមាននិតីវិធី ៕