ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី កម្លាំងផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ នឹងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានចុះសហការជាមួយ កម្លាំងនាយកដ្ឋានស៊ើបអង្កេត នឹងស្រាវជ្រាវអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងការិយាល័យជនបរទេសនៃស្នងការនគបាលរាជធានីភ្នំពេញ។
ដោយមានការសម្របសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាតំបូងរាជធានីភ្នំពេញ ដឹកនាំចុះប្រតិបត្តិដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស្រាវជ្រាវនឹងស៊ើបអង្កេតអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
បានចុះធ្វើការត្រួតពិនិត្យជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមនៅគោលដៅផ្ទះជួល នឹងផ្ទះលក់ការហ្វេ ផ្ទះលេខ៧១,១១២,១០២, ១០៦,៨៣ និងផ្ទះគ្មានលេខ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់នឹងភូមិកណ្តាលក្នុងសង្កាតច្បារអំពៅទី២ ខណ្ឌច្បារអំពៅបានរកឃើញជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមចំនួន១៤នាក់ ដែលគ្មានឯកសារច្បាស់លាស់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេតនិងស្រាវជ្រាវ អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃយកទៅដើម្បីមានវិធានការតាមនីតិវិធី ៕