អ្នកកាសែត​ម្នាក់ ជំរិត​ទារលុយ​អ្នកលក់​គ្រែ​តាម​រ៉ឺម៉ក ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​

25-September-2017 | ដោយ ពល បញ្ញា

សៀមរាប ៖ អ្នកកាសែត​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ខ្វាវ ធ្វើការ​ចាប់វាយ​ខ្នោះ​ភ្លាមៗ ខណៈពេល​កាក់ រ៉ឺម៉ក​ដឹក​គ្រែ ជំរិត​យកលុយ​។​

​អធិការ​ស្រុក​ជីក្រែង លោក​វរ​សេនី​យ៍​ទោ សុខ សុទ្ធា​វុ​ធ បាន​ប្រាប់​ឲ្យ​ថា​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្វាវ បានចេញ​ល្បាត តាម​ដង​ផ្លូវលំ ចុង​ភូមិ​ស្រោង ឃុំ​ខ្វាវ ឃើញ​អ្នកសារព័ត៌មាន​ម្នាក់​ឈ្មោះ អ៊ុ ហុង ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ នៅ​ភូមិ​ស​ក្ដ​ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ កាន់​បណ្ណសារ​ព័ត៌មាន យុវជន​ថ្មី​ហួស​សុពលភាព ឈរ ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ជិះ​រ៉ឺម៉ក​ដឹក គ្រែ ពេលនោះ​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ធ្វើការ​សាកសួរ ហើយ​បញ្ជូន មក​អធិការ នគរបាល ស្រុក​។​

​បើតាម​អធិការ​បន្ថែមថា អ្នកកាសែត រូបនោះ​នឹងត្រូវ​កសាង សំណុំរឿង​បញ្ជូន ទៅ​តុលាការ ដើម្បី​ចាត់ការ តាមផ្លូវ​ច្បាប់​។ លោក​អធិការ​ថា តាម​ចម្លើយ ជនសង្ស័យ​សារភាពថា ទារ​៥​ដុល្លារ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​បទល្មើស​ជាក់ស្តែង​។ លោក​ថា​នៅ​ឃុំ​ខ្វាវ មាន​អ្នកកាសែត​ច្រើនណាស់​។​

​បើតាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ឃុំ​ខ្វាវ មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ បំផុត​មិនមាន​ការបង្ក្រាប នោះទេ បើទោះបី​ជាមាន​ស្នាក់ការ​សមត្ថកិច្ច បណ្ដាក់​គ្នា​ដូច​ខ្យង​យ៉ាងណាក្ដី​។ ដូច្នេះ​ការដែល អ្នកកាសែត ទៅ​ចោមរោម នៅ​ឃុំ​ខ្វាវ ភាគច្រើន​ចាំ​យកតែ​ព័ត៌មាន ព្រៃឈើ​តែប៉ុណ្ណោះ​៕


ចំនួនអ្នកទស្សនា

    21157817

  • ថ្ងៃនេះ2601
  • ម្សិលមិញ7471
  • សប្តាហ៍នេះ2601
  • ខែនេះ113181
  • ឆ្នាំនេះ715361
  • សរុប21157817