រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សូ​គី​មិច ផ្ទុះ​កង់​ក្រោយ​បង្ក​ជា​អគ្គីភ័យ​

28-September-2017 | ដោយ ពល បញ្ញា

​ព្រះសីហនុ ៖ រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន សូ​គី​មិច មួយគ្រឿង ផ្ទុះ​កង់​ក្រោយ​បង្ក​ជា​អគ្គីភ័យ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​និង​៣០​នាទី លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០៣-២០៤ ស្ថិតនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក HYUNDAI ពណ៌​ទឹកប្រាក់​-​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3C-6714 ជា​កម្ម​សិទ្ធ របស់​ក្រុមហ៊ុន សូ​គី​មិច មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​រថយន្ត​ក៏បាន​ផ្ទុះ​កង់​ខាងក្រោយ​បណ្ដាល​ឲ្យ​ខ្ទាត​ផ្កាភ្លើង​ឆេះ​រថយន្ត​តែម្ដង​។ គ្រោះថ្នាក់​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ទេ​។ រីឯ​រថយន្ត​ឆេះ​ខូចខាត សមត្ថកិច្ច​ជំនាញ និង ភាគី​ក្រុមហ៊ុន កំពុង​ស្ទូច​យក​ចេញពី​កន្លែងកើតហេតុ ៕


ចំនួនអ្នកទស្សនា

    20616777

  • ថ្ងៃនេះ3511
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59171
  • ខែនេះ174321
  • ឆ្នាំនេះ174321
  • សរុប20616777