ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង១០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានទទួលផាវគ្រាប់បែកចំនួន បួនកញ្ចប់ថង់ធំ ផលិតនៅប្រទេសថៃ ពីអាជីវករម្នាក់ឈ្មោះ ឈួន ពៅ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរក្នុងផ្សារច្បារអំពៅ ស្នាក់នៅផ្ទះលេខ១២៩ ផ្លូវ៦៥៥ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុដែលអាជីវកររូបនេះ ប្រគល់ផាវគ្រាប់បែកខាងលើជូនសមត្ថកិច្ច ពីព្រោះគាត់ បានស្តាប់ការផ្សព្វផ្សាយរបស់សមត្ថកិច្ច និងការផ្សព្វផ្សាយរបស់សាលារាជធានីភ្នំពេញ ៕