រថយន្តបុក​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នឹង​របួស​ម្នាក់ នៅ​ស្រុក​សំរោង​ទង​

28-September-2017 | ដោយ ពល បញ្ញា

​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បែន​ដឹក​ដី​បុក​ជាមួយ​រថយន្ត​នីសា​ន់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសស្រាល​ម្នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​១៥​នាទី លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩ ត្រង់ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តាប់ លន ស្នងការរង​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ី​យ៉ិ​ន​ដាយ (​ប្រភេទ​បែន​) ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្នោះ ស៊ុំ ភ​ត្ដ្រា​ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​បារាំង ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រួម​ដំណើរ​ដោយ មនុស្ស​ម្នាក់ ឈ្មោះ មាស ណុប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្ទង ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បើកបរ​មកពី​កើត ទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ដ​មួយគ្រឿង​ម៉ាក នីសា​ន់ (​ប្រភេទ​បែន​) ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3A-0660 អ្នកបើកបរ​ឈ្មោះ វ៉ាន់ រដ្ឋា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​កំពុង​បើកបរ​រ​បញ្ច្រាស ទិស​គ្នា បណ្តាល​អោយឈ្មោះ មាស ណុប ស្លាប់​នៅ​នឹង​ន្លែ​ង​កើតហេតុ​។​

​ក្រោយ​កើតហេតុ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ចំណែក​អ្នកបើករថយន្ត​នី​សាន់​រងរបួស​ស្រាល បាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​ពេទ្យ​សម្ភព​ថ្នល់ទទឹង រថយន្ត​ខូចខាត​កំរិតធ្ងន់​ទាំង ២​គ្រឿង​។ ចំពោះ​វត្ថុតាង​ទាំងពីរ​គ្រឿង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ចំណែក​អ្នកបើកបរ​រថយន្ដ​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

ចំនួនអ្នកទស្សនា

    20616877

  • ថ្ងៃនេះ3611
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59271
  • ខែនេះ174421
  • ឆ្នាំនេះ174421
  • សរុប20616877