អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​សុំ​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​មុន​ឲ្យ​កសាង​ស្ថានីយ៍​ប្រេង​

28-September-2017 | ដោយ ពល បញ្ញា

​បន្ទាយមានជ័យ ៖ អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​មុន​ឲ្យ​កសាង​ស្ថានីយ៍​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ដែល​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ស្ថិត ក្រុង​សិរីសោភ័ណ​។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ស្ថានីយ៍​ឧស្ម័ន​ឥន្ធនៈ​ជាច្រើន​ដែល​កសាង​ធ្វើឡើង​ភាគច្រើន​ដែល​ធ្វើឡើង​គឺ​ធ្វើ​នៅក្បែរ​ចិញ្ចើមផ្លូវ ដែល​ប្រឈម​ច្រើន​ត្រូវ​កែសម្រួល​ធ្វើយ៉ាងណា​មន្ទីរជំនាញ​មុន​អនុញ្ញាត​ឲ្យ​កសាង​ត្រូវធ្វើ​ការត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​ដើម្បី​ការពារ​សុវត្ថិភាព​។​

លោក​បាន​បញ្ជាក់ថា ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​មុន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​កសាង​គឺ​ត្រូវ​គិតពី​ផលប៉ះពាល់ និង​សុវត្ថិភាព​ហើយ​ត្រូវ​រក​ទីតាំង​កន្លែង​ណា​ដែល​មិនមែន ជា​ប្រជុំជន​ការពារ​ហានិភ័យ​កើតឡើង​ជាពិសេស​នេះ​ស្ថានីយ៍​ឧស្ម័ន​ឥន្ធនៈ​រឺ​ហ្គាស​ដែល​ប្រឈម​ជា​គេ​ត្រូវ​រក​ទី​តាំ​ឲ្យ​ឆ្ងាយ​ពី​ក្រុង​។​

​លោក លាង ឆា​លី អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​មានប្រសាសន៍ថា នៅពេលដែល​ចូលមក​ដល់​ខេត្តបន្ទាយមានជ័យ​ឃើញ​មានការ​អភិវឌ្ឍ និង​រីកចម្រើន​ច្រើន​ឃើញ​ស្ថានីយ៍ ប្រេងឥន្ធនៈ​និង​ស្ថានីយ៍​ឧស្ម័ន​ឥន្ធនៈ​ជាច្រើន​ដែល​កំពុង​ដំណើរ​។ ទន្ទឹមនឹង​មានការ​អភិវឌ្ឍ គឺ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ត្រូវ​សហការគ្នា​ដើម្បី​ទប់ស្កាត់​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​កុំ​ឲ្យ​កើតមាន​។​

លោក​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​មុន​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​កសាង​ត្រូវ​ពិនិត្យមើល​ឲ្យ​ត្រឹមត្រូវ​ការ​ហា​នី​ភ័យ​កើតឡើង ហើយ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​ត្រូវអនុវត្ត​ការ​ការណែនាំ​ហើយ​ឲ្យ​ម្ចាស់​ត្រូវ​រៀប​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​តាម​ស្តង់ដារ ៕

ចំនួនអ្នកទស្សនា

    20617217

  • ថ្ងៃនេះ3951
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59611
  • ខែនេះ174761
  • ឆ្នាំនេះ174761
  • សរុប20617217