ជនសង្ស័យ​២​នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ក្រុង​តាខ្មៅ​

29-September-2017 | ដោយ ពល បញ្ញា

​កណ្ដាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​ចាប់ខ្លួន បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​១៨ និង​១៥​នាទី ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់ចំណុច​ស្ថា​នី​ប្រេងឥន្ធនៈ ស្ថិតក្នុង​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ខេត្ត​ក​ណ្ត​ល ។​

​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​២​នាក់ ទី​១-​ឈ្មោះ ឃុន ចំរើន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​និង​ទី​២-​ឈ្មោះ ច​ន្ទ័ ស​ក្ត​ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ក្តុល​ត្បូង​ស​ង្តា​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

ដោយឡែក​វត្ថុតាង​ដកហូត​បាន​មាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​(​តូច​៣- ធំ​១)​និង​ម៉ូតូ​២​គ្រឿង​ម៉ាក​ZoomerX ពាក់​ស្លាក​លេខ​ភ្នំពេញ​GK- 9110​និង​១​គ្រឿង​ទៀត​ម៉ាក Nix ពាក់​ស្លាក​លេខ​ភ្នំពេញ 1S -8578 ។​

​ប្រភព​ដដែល​បាន​បន្តថា នៅវេលា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បានធ្វើ​ការចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ដែល​ខ្លួន​គ្រប់គ្រង​និង​ងាយ​រងគ្រោះ​ផង​នោះ លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជួប​ជនសង្ស័យ​២​នាក់​កំពុង​ជិះ​ម៉ូតូ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​សមត្ថកិច្ច​ក៏បាន​ហៅ​ឲ្យ​ឈប់ រួច​សុំ​ធ្វើការ​ឆែកឆេរ ស្រាប់តែ​ប្រទះឃើញ​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​នៅ​នឹង​ខ្លួន​ពួកគេ ភ្លាមនោះ​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង​ជាក់ស្ដែង បញ្ជូន​មកកាន់​អធិការនគរបាល​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាពថា ថ្នាំញៀន​ខាងលើ​គឺ​ពិតជា​របស់​ពួកគេ​ប្រាកដ​មែន​ដោយ​ឈ្មោះ ច​ន្ទ័ ស​ក្ត​ដា បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ឃុន ចំរើន​ដើម្បី​ទិញ​ថ្នាំញៀន ហើយ​ពួកគេ​ទាំង​២​នាក់​ក៏​ណាត់ជួប​គ្នា​នៅ​ចំណុច​ស្ថា​នី​ប្រេង​ភូមិប​ត្តា​ជី សង្កា​ត​ព្រែក​ហូរ ខណៈ​មកដល់​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង ៕

ចំនួនអ្នកទស្សនា

    20618637

  • ថ្ងៃនេះ5371
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61031
  • ខែនេះ176181
  • ឆ្នាំនេះ176181
  • សរុប20618637