ពោធិ៍សាត់ ៖ បុរសរងគ្រោះឈ្មោះសំ សុខប៊ុណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ខណៈពេលបុរសរងគ្រោះរូបនេះជិះម៉ូតូបុកគោយន្តដឹកបង្គោលក្រាក់ពីក្រោយ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១៩និង២៥នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើលគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ពេញគោយន្តធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចខាងលើ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាទ្រីម C125ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1F-1221 បើកបរក្នុងទិសដៅស្របគ្នាបោះពួយយ៉ាងលឿនបានបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ពី ក្រោយយ៉ាពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលទៅថ្នល់កៅស៊ូបណ្តាលឲ្យបុរសបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរនិងខូចម៉ូតូ មួយគ្រឿង ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្រោយពីបានឃើញហេតុការនេះបុរសបើកគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ស្រម៉ោល។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកក្រគរបានឥ្យដឹងថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីបុរសបើកគោយន្តកន្ត្រៃមិនដាក់ចំណាំងផ្លាតនិងបុរសបើកម៉ូតូបើកបរក្នុងល្បឿនលឿននិងមិនពាក់មួកសុវត្ថិភាពទើបបណ្តាលឲ្យគ្រោះថ្នាក់បែបនេះ ចំពោះវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សាដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕