ស្ត្រី​អាណា​ថា​ពាក់​កងដៃ​កងជើង​រឹប​ហើម​ស្អុយរលួយ​នោះ​ត្រូវបាន​អភិបាលខេត្ត​សៀមរាប​ប​ញ្ជា​រ​ឲ្យ​នាំ​គាត់​ទៅ​ព្យាបាល​

02-October-2017 | ដោយ ពល បញ្ញា

​សៀមរាប ៖ ស្ត្រី​អាណា​ថា ម្នាក់​ទំនងជា​ជនជាតិភាគតិច​ហាក់ដូចជា​សតិ​មិនសូវ​ល្អ​បាន​ពាក់​កងដៃ​និង​ច​ញ្ចៀ​ន​បណ្តាល​ឲ្យ​ហើម​ស្អុយរលួយ ដៃ និង​ជើង​ត្រូវបាន​គេ​ប្រទះឃើញ​ដើរ​សុំទាន​នៅ​តំបន់​ផ​ប់​ស្ត្រី​តនៃ​ក្រុង​សៀមរាប​។ ដោយមាន​របួស​ធ្ងន់ធ្ង​រ​អាជ្ញាធរខេត្ត​បាន​បញ្ជារ​ឲ្យ​លោកស្នងការ​នាំ​ស្ត្រី​ខាង​ទៅ​ព្យាបាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា ស្នងការរង​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​ពិតជា​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍​ខ្លាំង​មែន​ព្រោះ​លោក បាន​បន្លំ​ខ្លួន​ធ្វើជា​ភ្ញៀវ បាន​ដើរចូល​ក្នង​ក្រុម​ភ្ញៀវ​ទេសចរណ៍ ខណៈនោះ​បានឃើញ​ស្ត្រី​អាណា​ថា ម្នាក់ ហាក់ដូចជា​សតិ​មិនសូវ​ល្អ​ហើយ​មាន​របួស ដៃ និង​ជើង​។ ឃើញ​សភាព​ដូច្នេះ​លោក ក៏​បញ្ជារ​ទៅ​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត ហើយ​លោក ស្នងការ ក៏បាន​បញ្ជារ​មក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា ស្នងការរង ឲ្យ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច ធ្វើយ៉ាងណា​ឲ្យ​យក​ស្ត្រី​នោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ធ្វើ​យ៉ាង​ឲ្យ​ទំនាក់ទំនង​រក​គ្រួសារ​របស់គាត់​ផង​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បន្តថា​រាល់​ថ្លៃ​ព្យាបាល​របស់​ស្ត្រី​ខាងលើ​គឺ​លោក​អភិបាល ខេត្ត​ជា​អ្នក​បង់ថ្លៃ​សេវា​ព្យាបាល​រហូត​ស្ត្រី​នោះ​ជាសះស្បើយ​។​

​លោក​បញ្ជាក់ថា​ស្ត្រី​ខាងលើ​មាន​សតិ​មិនសូវ​ល្អ​ដើរ​សុំទាន​នៅ​ម្តុំ​ផ​ប់​ស្ត្រី​ត​ហើយ​ពាក់​កងដៃ​កងជើង​ទំនង​ហាក់ដូចជា​ជនជាតិភាគតិច​(​ព្នង​)​ដោយ​មិនដឹង​សាច់ញាតិ​អី​នៅឯណា​ទេ​ព្រោះ​ស្ត្រី​រូបនេះ​មិនចេះ​និយាយ​ហើយ​កាន់តែ​ដុំថ្ម​។ លោក​បញ្ជាក់ទៀតថា​សូម​បងប្អូន​ជួយ​ផ្សព្វផ្សាយ​បន្ត​ផង​ក្រែង​សាច់ញាតិ​បានដឹង​ដើម្បី​មក​ទទួល​គាត់​ទៅផ្ទះ​សម្បែង​វិញ​។ បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បាន​ព្យាយាម​ជួយសង្គ្រោះ​គាត់​ហើយដោយ​បាន​កាត់​កងដៃ​កងជើង​ដែល​រឹប​ហើម​ស្អុយរលួយ​នោះ​ចេញ ៕

 

ចំនួនអ្នកទស្សនា

    20618127

  • ថ្ងៃនេះ4861
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60521
  • ខែនេះ175671
  • ឆ្នាំនេះ175671
  • សរុប20618127