បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​បាញ់ប្រហារ​បណ្ដាល​ឲ្យ​របួសធ្ងន់​

03-October-2017 | ដោយ ពល បញ្ញា

កណ្ដាល ៖ បុរស​ម្នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទើប​ចេញពី​ពន្ធនាគារ​ដក​កាំភ្លើង​បាញ់ប្រហារ បណ្ដាល​ឲ្យ​របួសធ្ងន់​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១ ខែតុលា​ឆ្នាំ​២០១៧ ត្រង់ចំណុច​លើផ្លូវ​លំ​ទំនប់​ដី​ចិន ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​មន្ដ្រីនគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ញ៉ា​ន ពិសី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ (​រងរបួស​ធ្ងន់​ត្រូវ​កំភួនដៃ​ស្ដាំ ធ្លា​យមក​ត្រូវ​ពោះ​ខាងស្ដាំ​) រីឯ​ជនសង្ស័យ​ឈ្មោះ ឌី វីរៈ ហៅ​តាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​ជននេះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទើប​ចេញពី​ពន្ធនាគារ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​។ ជនសង្ស័យ​និង​ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​វត្ថុតាង​ដកហូត​បាន​មាន​ក្បាល​គ្រាប់​កាំភ្លើងខ្លី​១​គ្រាប់ ។​

​ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទៅ​ស៊ីឈ្នួល​លី​ផ្លែ​ចេក​របស់​ឈ្មោះ ម៉ៅ ស៊ី​នឿន លុះដល់​ពេល​លី​ផ្លែ​ចេក​រួចហើយ​ជនរងគ្រោះ​បាន​ត្រឡប់មកផ្ទះ​វិញ ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រប់​តែ​ជនសង្ស័យ​ឈ្មោះ ឌី វិ​រៈ បាន​ជិះ​ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គី​និ​ច ពណ៌​ក្រហម មកកាន់​ជនរងគ្រោះ រួច​ទាញ​កាំភ្លើងខ្លី​បាញ់​ទៅលើ​ជនរងគ្រោះ​មួយ​គ្រាប់​ដោយ​ពុំ​ដឹង​ជាមាន​មូលហេតុ​អ្វី​នោះទេ​បណ្ដាល ឲ្យ​ត្រូវចំ​កំភួនដៃ​ខាងស្ដាំ ធ្លា​យមក​ត្រូវ​ពោះ​ខាងស្ដាំ​ទទួលរង​របួសធ្ងន់ រីឯ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​រួច

ក្រោយពី​មាន​ហេតុការណ៍​កើង​ឡើង ជនរងគ្រោះ​ត្រូវបាន​ឈ្មោះ​ម៉ៅ ស៊ី​នឿន និង​ឈ្មោះ ពុំ បញ្ញា​ហៅ​យ៉ែ បាន​ជួយ​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ឈ្មោះ ចំរើន តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​បន្ដ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រាជធានី​ភ្នំពេញ​។ ករណី​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ដ​រកមុខ​សញ្ញា​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20618547

  • ថ្ងៃនេះ5281
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60941
  • ខែនេះ176091
  • ឆ្នាំនេះ176091
  • សរុប20618547