ស្វាយរៀង ៖ ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ ខណៈពេលជិះក្បូនឆ្លងទឹកទៅប្រលែងក្របី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី នៅចំណុចព្រែកជីកក្នុងភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសម្តីឈ្មោះ កុយ យុក ភេទស្រី អាយុ៦១ឆ្នាំ ត្រូវជាយាយជនរងគ្រោះបានឲ្យដឹងថាម៉ោងប្រហែល៥និង២០នាទីល្ងាច កូនរបស់គាត់ឈ្មោះ ដួង សាវ៉ុន បានបបួលគ្នាទៅប្រលែងក្របីនៅត្រើយម្ខាងក៏នាំគ្នាជិះក្បូនធ្វើអំពីឫស្សីនិងសំបកកានជ័រពេលលែងក្របីឆ្លងព្រែកជីករួចហើយក៏នាំគ្នាមីងក្មួយឡើងជិះក្បូនឆ្លងព្រែកជីកមកផ្ទះវិញនៅពេលកំពុងឡើងជិះក្បូននោះក្រឡាប់តែម្តងធ្វើអោយលង់ទឹកទាំង ៣នាក់ រួមមានទី១-ឈ្នោះ ដួង វ៉ុន ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាមីង, ទី២-ឈ្មោះ ភា សុផៃ ភេទប្រុស អាយុ៩ឆ្នាំ ត្រូវជាប្អូនជីដូនមួយនិងទី៣-ឈ្មោះស៊ន់ ស្រីអូន ភេទស្រី អាយុ១៣ឆ្នាំ សិស្សអ្នកទាំងអស់រស់នៅភូមិចុងព្រៃឃុំជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀង។ រីឯជនរងគ្រោះមិនចេះហែលទឹកពេលនោះឈ្មោះ ដួង សាវ៉ុនបានហែលរួចរត់មកហៅបងប្អូនជិតខាងអោយជួយសង្គ្រោះក្មួយខ្ញុំផងលង់ទឹកហើយបងប្អូនមកជួយសង្គ្រោះដែរតែសង្គ្រោះមិនទាន់បានលង់ទឹកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសាកសពបានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕