ជនជាតិ​ថៃ​បើករថយន្ត ក្នុង​ល្បឿន​លឿន បណ្តាល​ឲ្យ​ក្រឡាប់ នៅ​ស្រុក​សាលា​ក្រៅ​

04-October-2017 | ដោយ ពល បញ្ញា

​ប៉ៃលិន ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ និង​ម្នាក់ទៀត​របួសស្រាល និង​ខូចខាត​រថយន្ត​មួយគ្រឿង ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧៖៣០​នាទី នៅត្រង់​ផ្លូវជាតិ ៥៩ នៅ​ចំណុច​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​មន្ត្រីនគរបាល​ចរាច​រ​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា​អ្នកបើកបរ​រថយន្ត​មាន ឈ្មោះ Soppacheas Paisook ភេទ​ប្រុស ជនជាតិ​ថៃ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដោយ​បើកបរ​រថយន្ត​ម៉ាក VIGO ពាក់​ស្លាក​លេខ​ថៃ 8653 ខូចខាត​ធ្ងន់ និង​អ្នករួមដំណើរ​ឈ្មោះ Thammuthit Somlak ភេទ​ស្រី ជនជាតិ​ថៃ រងរបួស​ស្រាល ហេតុការណ៍​នេះ​បណ្តាលមកពី​កត្តា​មនុស្ស​បើកបរ​មាន​ល្បឿន​លឿន​។​

​បច្ចុប្បន្ន​សព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​រងចាំ​ការដោះស្រាយ ៕


ចំនួនអ្នកទស្សនា

    20617867

  • ថ្ងៃនេះ4601
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60261
  • ខែនេះ175411
  • ឆ្នាំនេះ175411
  • សរុប20617867