មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថា រយៈពេល​ជាង​កន្លះ​ឆ្នាំ​២០១៧​នេះ​ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​ជាង​៥០០​នាក់​

04-October-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ជាង​៥០០​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូនមក​ស្រុកកំណើត​វិញ ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំ​២០១៧​នេះ បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ លើកឡើង​ក្នុង​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ​គឺ​ខេត្ត​មួយ​ដែល​ជាប់​ព្រំដែន​និង​ប្រទេស​ថៃ​មាន​ចំនួន ៥​ស្រុក ក្រុងមាន​ច្រក​អន្តរ​ប៉ោយប៉ែត​និង​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ និង​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ដែលជា​ច្រក​សេដ្ឋកិច្ច​សម្រាប់​ដោះដូរ​ទំនិញ​រវាង​ប្រទេស​ក​ទាំងពីរ​។​

​លោកស្រី​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បន្ទាត់​ព្រំដែន​បានចេញ​ចូលទៅ​រក​ការងារ​ព្រឹក​វិល​ល្ងាច​ជា​មុខរបរ​មួយ​ក្រោយ​ពេលដែល​ភាគី​ថៃ​បាន​អនុវត្តន៍​ច្បាប់​ការងារ​ប្រជាពលរដ្ឋ​បាន​បត់​បង់​ការងារ​តាម​បន្ទាត់​ព្រំដែន​បាន​នាំចូល​ធ្វើ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​។​

​លោក​ជំទាវ ជូ គឹមអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ថា សិក្ខាសាលា​ស្តីពី​កិច្ចសហការ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​ពលកម្ម​ដែល​ធ្វើ​រយៈពេល​២​ថ្ងៃ​ក្នុង​គោលបំណង​៖ ទី​១-​ពង្រឹង​កិច្ចសហការ​រវាង​ស្ថាប័ន​និង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ឆ្លើយតប​និង​បញ្ហា​ជួញដូរ​ពលកម្ម ទី​២-​ជំរុញ​និង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើរ​ជួញដូរ​មនុស្ស​និង​អំពើរ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​និង​បង្កើន​ការឆ្លើយតប​ចំពោះ​អំពើ​ជួញដូរ​ពលកម្ម និង​ទី​៣-​លើកកម្ពស់​បង្កើន​សម​ត្ថ​ភាព​និង​ការគាំទ្រ​សម្រាប់​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ការបញ្ជូន​ករណី​និង​សេវា​ថែទាំ​ជនរងគ្រោះ​។​

​លោកជំទាវ​បាន​បញ្ជាក់ថា យោងតាម​របាយការណ៍​ជាង​កន្លះ​ឆ្នាំ​២០១៧​នេះ ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​ប្រ​ជូន​សាច់ញាតិ​មាន​ប្រមាណ​ជាង​៥០០​នាក់​ហើយ​នៅ​អំឡុង​ឆ្នាំ​២០១៤​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​យ៉ាង​កំ​ហុក​មក​កម្ពុជា​វិញ​មាន​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ហើយ​តាម​ទូរលេខ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ទាំង​មានច្បាប់​និង​មិនទាន់មាន​ច្បាប់​មាន​ប្រមាណ​ជាង​១​លាន​កន្លះ ក្រោយពេល​ថៃ​អនុវត្តន៍​ច្បាប់​ការងារ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ការងារ​ដល់​ពល​ករ​ខ្មែរ​បាន​ប្រមាណ​៣០​ភាគរយ​ហើយ ៕

ចំនួនអ្នកទស្សនា

    20617637

  • ថ្ងៃនេះ4371
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60031
  • ខែនេះ175181
  • ឆ្នាំនេះ175181
  • សរុប20617637