ព្រៃវែង ៖ ប្អូនប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយ ក្នុងព្រៃវែង និងមានខ្លះទៀតមកពី ខេត្តស្វាយរៀង, ត្បូងឃ្មុំ , ខេត្តកំពង់ចាម មកទស្សនា ការប្រណាំងទូក(ង )និងទូកខ្នាតអន្តរជាតិ យ៉ាងសប្បាយរីករាយ នៅចំណុចវេទិការ មាត់ទន្លេ ក្នុង ក្រុងព្រៃវែង ស្ថិតក្នុងភូមិ១ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង នៅព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ ហើយកម្មវិធីនេះដែរ បានរៀបចំឡើងដោយ អាជ្ញាធរខេត្តព្រៃវែង ។
ពិធីនេះ មានការចូលរួម ជាអធិបតីពីសំណាក់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អភិបាលរងខេត្ត និងលោក លោកស្រីអភិបាល អភិបាលរងស្រុក,ក្រុង ជាច្រើនរូបទៀត។
ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាការ រៀបចំ ការប្រណាំងទូកង បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៧នេះ ទូកដែលចូលរួម ប្រណាំងទូកង មាន ទូកសរុបចំនួន៣០ ទូក ទូកមួយៗ មានចំណុះពី ៧៥ នាក់ មានចំនួន ១១ ទូក និងទូកខ្នាតអន្តរជាតិ មានចំនួន ១៩ ទូក ទូក មានចំណុះ ២២នាក់ ។
ក្នុងពិធិប្រណាំងទូក នេះ គណៈបញ្ជាករឯកភាពខេត្តដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសមកទស្សនា ការ ប្រណាំង ទូកង ដើម្បីអបអរសាទរថ្ងៃចេញ ព្រះវស្សានេះ គណៈបញ្ជាការឯកភាពខេត្ត បានរៀបចំ គណៈបញ្ជាការដឹកនាំរួម មាន ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្ត ជាប្រធាន និងមានស្នងការរងទទួលខុសត្រូវតាមគោលដៅនីមួយៗ លោកវរសេនីយ៍ ឯក ជួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាអនុប្រធាន មានមេបញ្ជាការរង ទទួលខុសត្រូវតាមមុខព្រួញនីមួយៗ ហើយប្រើប្រាស់កម្លាំងសរុបចំនួន ២១២ នាក់ ក្នុងនោះ កម្លាំងនគរបាលខេត្ត ចំនួន ១០២ នាក់,កម្លាំង អាវុធហត្ថ ខេត្តចំនួន ៥០ នាក់ និងកម្លាំងនគរបាលក្រុងចំនួន ៦០ នាក់ ប្រើប្រាស់មធ្យោបាយរថយន្តពន្លត់អគ្គីភ័យ ចំនួន ០១គ្រឿង ,រថយន្តសរ៉ែនចំនួន ០១គ្រឿង ,ម៉ូតូធំចំនួន ០៥គ្រឿង វិទ្យុទាន់ទង ព្រះនាម ព្រល័ក្ខណ៍ ព្រះនាម ក្រុងមាស និងតាមរយៈទូរស័ព្ទគណៈបញ្ជាការឯកភាពខេត្ត ។ គណៈបញ្ជាការឯកភាព ខេត្តមានតួនាទីបញ្ចុះកម្លាំងការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំ សណ្តាប់ធ្នាប់ ចរាចរណ៍ តាមដងផ្លូវ ក្នុងភូមិសាស្ត្រនីមួយៗ ដែលខ្លួនទទួលខុសត្រូវ ៕