ស្វាយរៀង ៖ កាលពីនៅវេលាម៉ោង១៧និង១០នាទីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅភូមិខាងកើតវត្តឃុំត្នោត ស្រុកកំពង់រោទ៍មានករណីឆក់ខ្សែរភ្លើងស្លាប់ម្នាក់ឈ្មោះ សាន់ ណត់ អាយុ ២៥ឆ្នាំ ភេទប្រុស នៅភូមិឃុំខាងលើ ។សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុ មកពី តចរន្តអគ្គិសនី ឆក់ត្រី ពីផ្ទះបងប្រុសបង្កើត ឈ្មោះ សាន់ ណូត អាយុ២៨ឆ្នាំ ភេទប្រុស ចំងាយពីផ្ទះប្រហែល១៥ម៉ែត្រ ខាងលិចឆៀងខាងជើង ហើយ ខ្វះការប្រុងប្រយ័ត្ន ត្រូវចរន្តអគ្គិសនី ឆក់បណ្តាលអោយស្លាប់ខ្លួនឯងនៅកន្លែងកើតហេតុ ។
ក្រោយពីទទួលបានព័ត៌មានបានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំត្នោតបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យមើល ឃើញថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាប្រពៃណី ៕