ព្រះសីហនុ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទីព្រឹក ស្ថិតនៅក្រុម២៤ ភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យទាំង ៣នាក់រួមមានទី១-ឈ្មោះ ប៉ែន ចាន់ថា ភេទ ប្រុសអាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ គៀន ស្រីថុល ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការខារ៉ាអូខេ ថ្នាំញៀនមេតំហ្វេតាមីន២២កញ្ចប់តូច, មួយកញ្ចប់ធំ ទម្ងន់ ៤,៤៦ ក្រាម លុះដល់វេលាម៉ោង១២និង៣០នាទី និងទី៣-ឈ្មោះ ប៉ែន ចាន់ថា បានចូលរួមសហការជាមួយសមត្ថកិច្ចដោយ ទំនាក់ទនងតាមទូរស័ព្ទទៅរកចំនួន២នាក់ ដែលកំពុងស្នាក់នៅផ្ទះសំណាក់ ជី បី ធី បន្ទប់លេខ ១០៥ យើងបន្តទៅឃាត់បានចំនួន ០២នាក់ទៀត ដែលមាឈ្មោះ ដូចខាងក្រោម ទី១-ឈ្មោះ សយ ធាវិន ភេទស្រី អាយុ ២៩ឆ្នាំ មុខរបររត់តុ, ទី២-ឈ្មោះ ហេង សុភក្តិ ភេទស្រី អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់តុ។
វត្ថុតាងដកហូតរួមមានៈ ថ្នាំញៀនមេតំហ្វេតាមីន៥៤កញ្ចប់តូចទម្ងន់ ៤.៤២ ក្រាម។ ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការ ៕