ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២១៖១០នាទី នៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យឈ្មោះ ជា វាសនា ហៅឆក ភេទប្រុស អាយុ៣៥ឆ្នាំ។
សមត្ថកិច្ចដកហូតវត្ថុតាង៖ ថ្នាំញៀនមេតំហ្វេតាមីនមួយកញ្ចប់ធំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីចាត់ការតាមនីតិវិធី៕