រថយន្តក្រុង​ក្រុមហ៊ុន​G.S.T​បើក​លឿន​ជ្រុល​ទៅបុក​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ពីក្រោយ បណ្តាល​ខ្ទេច​មុខតែ​គ្មាន​អ្នករងគ្រោះ​

05-October-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ រថយន្តក្រុង​របស់​ក្រុមហ៊ុន​G.S.T​បើក​លឿន​ឡើង​ជែង​រថយន្ត​មួយគ្រឿង​ទៀត ហើយ​ជ្រុល​ទៅបុក​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ពីក្រោយ​បណ្តាល​ខ្ទេច​មុខតែ​គ្មាន​អ្នករងគ្រោះ​។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅ​ម៉ោង​៥៖៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​/​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​រថយន្តក្រុង​ក្រុមហ៊ុន​G.S.T​បាន​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មក​ក្រុង​ប៉ោយប៉ែត បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ពេលមកដល់​កន្លែងកើតហេតុ​បាន​ជែង​រថយន្ត​មួយគ្រឿង​ទៀត​នៅខាងមុខ ពេល​ជែង​នោះ​រថយន្ត​បង្កហេតុ​បាន​ជួប​ឧបសគ្គ​ខាងមុខ​ហើយ ក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​បណ្តាល​ឲ្យ​ខ្ទិច​មុខ​។​

​លោក​បាន​បញ្ជាក់ថា មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទាំង​ព្រលឹម​អុល​នេះ បណ្តាលមកពី​រថយន្ត​ក្រុង​ក្រុមហ៊ុន​G.S.T​បើក​គ្មាន​ការប្រុងប្រយ័ត្ន​។ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ៕

ចំនួនអ្នកទស្សនា

    20617827

  • ថ្ងៃនេះ4561
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60221
  • ខែនេះ175371
  • ឆ្នាំនេះ175371
  • សរុប20617827