បន្ទាយមានជ័យ ៖ ការចុះអនុស្សរណៈរយៈពេល៥ឆ្នាំម្តងរវាងកម្ពុជាខេត្តបន្ទាយមានជ័យនិងវៀតណាមខេត្តវិញឡុង ដើម្បីអភិវឌ្ឍ ធនធានមនុស្ស កសិកម្ម ពាណិជ្ជកម្មវិស័យយោធាដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងពិធីចុះអនុអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជាខេត្តបន្ទាយមានជ័យនិងវៀតណាមខេត្តវិញឡុង លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា តាមរយៈការចុះអនុស្សរណៈលើកទី១ ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ រយៈពេល៥ឆ្នាំ ម្តងរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកបានមានប្រសាសន៍បញ្ជាក់ថា ការចុះអនុស្សរណៈរវាងកម្ពុជាខេត្តបន្ទាយមានជ័យនិងវៀតណាមខេត្តវិញឡុងគឺខេត្តទាំងពីរសម្រេចបាននូវកិច្ចការជាច្រើនជុំវិញការអភិវឌ្ឍ វិស័យធនធានមនុស្ស កសិកម្ម ពាណិជ្ជកម្ម ជាពិសេសវិស័យយោធា ដែលរួមចំណែកក្នុងការអភិវឌ្ឍ ខេត្តបន្ទាយមានជ័យ។
លោក ង្វៀង វ៉ាន់ក្វាង ប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងបានមានប្រសាសន៍ថា ការចុះអនុស្សរៈរវាងខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាគឺឈរលើស្មារតីសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការភាគីទាំងពីរឯកភាពអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នា។
លោកបានបញ្ជាក់ថា ការលើកកម្ពស់ស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យស្ថិតស្ថេរយូរអង្វែង និងជំរុញលើការនាំចេញនិងចូល ផ្លាស់ប្តូរទំនិញ កសិផល និងវិស័យពាណិជ្ជកម្ម សេវាទេសចរណ៍វៀតណាមនិងកម្ពុជាអោយកាន់តែប្រសើរឡើង ៕