សមាជិក​កាកបាទក្រហមកម្ពុជា​និង​ទទួលបាន​ប្រាក់​របប​បេសកម្ម​ជាការ​លើកទុក​ចិត្តការ​ខិតខំ​ប្រឹងប្រែង​បម្រើ​មនុស្សធម៌​

05-October-2017 | ដោយ ពល បញ្ញា

​បន្ទាយមានជ័យ ៖ សមាជិក​កាកបាទក្រហមកម្ពុជា​និង​ទទួលបាន​ប្រាក់​របប​បេសកម្ម​ជាការ​លើកទុក​ចិត្តការ​ខិតខំ​ប្រឹងប្រែង​បម្រើ​មនុស្សធម៌​ប្រធាន​សាខា​លើកឡើង​កិច្ចប្រជុំ​លក្ខខណ្ឌ​ការងារ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​។​

លោក លី សារី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​កោត​ស​សើរ​ចំពោះ​សមាជិក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​អនុសាខា​ដែល​បាន​ខឹ​ត​ខំប្រឹងប្រែង​ការងារ​បម្រើ​មនុស្ស​ដល់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ស្របតាម​ការណែនាំ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាក​បទ​ក្រហម​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា ដោយ​ខឹ​ត​ខំប្រឹងប្រែង​របស់​សមាជិក​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាការ​លើកទុក​ចិត្ត​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​កាកបាទក្រហមកម្ពុជា​និង​ទទួលបាន​ប្រាក់​របប​បេសកម្ម​។​

លោក លី សារី បាន​មានប​តិ​ផ្តាំផ្ញើ​ដល់​សមាជិក​កាកបាទក្រហមកម្ពុជា​ត្រូវខិតខំ​បម្រើ​ការងារ​មនុស្ស​ម​ធ៌​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​មាន​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ គឺ​កាកបាទក្រហមកម្ពុជា​ជួយ​ដោយ​មិន​គឹ​ត​ពី​និន្នាការ​នយោបាយ​ឡើយ​ក្នុងនាម​មនុស្សធម៌ ៕

ចំនួនអ្នកទស្សនា

    20618297

  • ថ្ងៃនេះ5031
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60691
  • ខែនេះ175841
  • ឆ្នាំនេះ175841
  • សរុប20618297