កំពង់ស្ពឺ ៖ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងអធិការដ្ឋាននគរ បាលស្រុកភ្នំស្រួច សហការជាមួយជំនាញរដ្ឋបាល ព្រៃឈើផ្នែករដ្ឋបាលបសេដ្ឋ និងកម្លាំងអង្គការ វ៉ាយអេដ ប្រចាំនៅខេត្ដកំពង់ស្ពឺ បានបង្ក្រាប រថយន្ដ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-7507 ម្ចាស់គេចខ្លួន ដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាតិ ប្រភេទម្រិញ ចំនួន ប្រាំមួយដុំ ប្រមាណ បីម៉ែត្រគូបនៅចំនុចភូមិ បន្ទាយរការ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ។
ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការអង្គការ វ៉ាយអេដ (ឃុំចំបក់)ចាត់ការតាមនីតិវិធី ៕