កំពង់ស្ពឺ ៖ ជនសង្ស័យ ៣នាក់ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកឃាត់ខ្លួនបន្ទាប់ពីក្រុមជនសង្ស័យ កាន់ដាវ បង្កអុកឡុកនៅក្នុងសិស្សសាលា អង្គមេត្រី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣០នាទី ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទី១-ឈ្មោះ សាន្ត មករា ភេទប្រុស អាយុ១៩ឆ្នាំ, ទី២- ឈ្មោះ ម៉ក់ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ និងទី៣-ឈ្មោះជឿន ណាំឈៀវ ភេទប្រុស អាយុ២០ឆ្នាំ ទាំបីនាក់ ខាងលើរស់នៅភូមិត្រពាំងវែង ឃុំត្រពាងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូត ដាវចំនួន៣ និងម៉ូតូចំនួន២គ្រឿង ម៉ាកសងមួយគ្រឿង និងម៉ាកនិចមួយគ្រឿង ចំណែកបក្សពួករបស់ខ្លួនមួយចំនួនទៀតរត់គេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕