រថយន្ត​ដឹក​កុងតឺន័រ​បុក​រថយន្ត​KIA ពីក្រោយ​សំណាង​គ្មាន​អ្នករងរបួស​

06-October-2017 | ដោយ ពល បញ្ញា

​ព្រៃវែង ៖ រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​KIA ពីក្រោយ​ពេញទំហឹង​សំណាង​គ្មាន​អ្នករបួស​។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​កើតឡើង​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​និង​៣០​នាទី នៅ​ចំណុច​ភូមិ​សង្កែ​ចុង ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៤-៨៥​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក TEECO ពណ៌​ស ពាក់​ស្ល​កា​លេខ ភ្នំពេញ 3B-5109 ដឹក​ទូរ​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ​4A-1368 បើក​ដោយ ជន​មិន​ស្គាល់ ឈ្មោះ​(​គេច​បាត់​)​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​មកដល់​ចំណុច ខាងលើ​បាន​បុក គូទ​រថយន្ត​ម៉ាក KAI ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល​2A-3982 បើក​ដោយ​ជន​មិន​ស្គាល់ ឈ្មោះ (​គេច​បាត់​)​។ ករណីនេះ​បណ្តាលអោយ​ខូច​រថយន្ត​ទាំង​២​។ បច្ចុប្បន្ន​រថយន្ត​ទាំង​២​នៅ​កន្លែង កើតហេតុ រងចាំ​រថយន្ត​ស្ទួ​ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ក្រាំងស្វាយ​៕​

ចំនួនអ្នកទស្សនា

    20618687

  • ថ្ងៃនេះ5421
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61081
  • ខែនេះ176231
  • ឆ្នាំនេះ176231
  • សរុប20618687