នគរបាល​ខេត្ត​ព្រះសីហនុ រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​អាយុជីវិត​អ្នកដំណើរ​

06-October-2017 | ដោយ ពល បញ្ញា

​ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅនេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​២០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ កេ​ត សុភ័ក្ត្រ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ព្រះសីហនុ តំបន់​រង្វង់​មូល​តោ​ពីរ ដើម្បី​រក អ្នកបើកបរ​មាន​ជាតិ​ស្រវឹង និង មិន​ពាក់មួក​សុវត្ថិភាព​ពេល​យប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា ជា​លទ្ធផល រកឃើញ អ្នកបើក​ម៉ូតូ គ្មាន​មួកសុវត្ថិភាព ចំនួន​៣០​នាក់ ពិន័យ​១៦​នាក់ ណែនាំ​១៤​នាក់​, ត្រួតពិនិត្យ​ជាតិ​អាល់កុល លើ​អ្នកបើករថយន្ត​ចំនួន​៥​នាក់ គ្មាន​ជាតិ​អាកុល​។​

​លោក អ៊ី សុខា បាន​បញ្ជាក់ថា  ការចុះ​ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺធ្វើឡើង​ជាប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ការពារ​អាយុជីវិត របស់​ប្រជាពលរដ្ឋ ៕

 

ចំនួនអ្នកទស្សនា

    20618137

  • ថ្ងៃនេះ4871
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60531
  • ខែនេះ175681
  • ឆ្នាំនេះ175681
  • សរុប20618137