ដេញគោ​ចូល​ព្រៃ គោ​ជាន់​មីនតោន​ផ្ទុះ​បណ្តាល​ខ្ទិចសាច់​ក្បែរ​ព្រំដែន​ស្រុក​ស្វាយចេក​

06-October-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ សត្វ​គោមួយ​ក្បាល​ដែល​ម្ចាស់​ដេញ​ឲ្យ​ចូលទៅ​ស៊ី​ស្មៅ​ក្នុងព្រៃ បាន​ដើរ​ជាន់​មីនតោន​ផ្ទុះ​បណ្តាល​ឲ្យ​ខ្ទិចរ​កសាច់​ជា​ចំណែកៗ​។ ហេតុការណ៍​ខាងកើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​សា​ស្គ្រ​ភូមិ​បឹង​ស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក្បែរ​ព្រំដែន​។​

ម្ចាស់​គោ​ឈ្មោះ ឆាយ ប៉ឹ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់​ន​ភូមិ​ថ្នល់​បត់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា គាត់​បាន​ដេញគោ​ទៅ​ឃ្វាល​ជាប្រចាំ​នៅ​ចំណុច​ព្រៃ​ក្បែរ​ព្រំដែន​ចំណុច​ស្រះ​ឫស្សី​នៅ​ខាងកើត​ភូមិ​ព្រៃ​ចាន់ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ហើយ​ពេលដែល​ហ្វូងគោ​ដើរ​ស៊ី​ស្មៅ​ក្នុងព្រៃ​ស្នូរ​ផ្ទុះ​លាន់​សូរ​ខ្លាំង​បណ្តាល​ភ្ញាក់ផ្អើល​ទៅ​មើលឃើញ​គោមួយ​ក្បាល​ខ្ទិចសាច់​ក្បែរ​រណ្តៅ​ផ្ទុះ​ប្រមាណ​ជិត​៥​ម៉ែត្រ​បួន​ជ្រុង​។​

​ក្រោយពេល​ផ្ទុះ​ឃើញ​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ចុះទៅពិនិត្យ​ឃើញថា​គោ​ដែល​ផ្ទុះ​មីន​ងាប់​ខ្ទិចសាច់​នេះ​គឺជា​ន​មីនតោន​ដែល​គោ​ជាន់​នៅ​រដូវភ្លៀង​ផុង​បណ្តាល​ផ្ទុះ​ងាប់​គោមួយ​ក្បាល​ខ្ទិចសាច់​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ចំណុច​ដែល​គោ​ជាន់​មីនតោន​ផ្ទុះ​នេះ​គឺជា​ព្រៃ​មិនទាន់​ដោះមីន​នៅក្បែរ​ព្រំដែន​ដែលជា​មីន​សេសសល់​ពី​សម័យ​សង្គ្រាម​ដែល​មិនទាន់បាន​ដោះមីន​នៅឡើយ​។ ហើយ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​យក​គោ​ទៅ​ឃ្វាល​ចំណុច​ព្រៃ​ដែល​មិនទាន់​ដោះមីន​អាច​គ្រោះ​បាន​គ្រប់ពេល ៕


ចំនួនអ្នកទស្សនា

    20618387

  • ថ្ងៃនេះ5121
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60781
  • ខែនេះ175931
  • ឆ្នាំនេះ175931
  • សរុប20618387