មុខសញ្ញា​ឆក់​និង​ជួញដូរ​គ្រឿងញៀន ប្រាំ​នាក់​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​

06-October-2017 | ដោយ ពល បញ្ញា

ព្រះសីហនុ ៖ កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​លេខ​៤ នៃ​អធិការ​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព ឆក់ សម្ភារៈ​តាម​ទីសាធារណៈ និង​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​២១​និង​១០​នាទី នៅ​ចំណុច​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​នោះ​រួមមាន​ទី​១-​ឈ្មោះ ឡុង ស៊ី​ពេជ្រ ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​មុខសញ្ញា​ឆក់​សកម្ម និង​កាន់កាប់​រក្សាទុក​សា​ធាតុ​ញៀន​) ទី​២-​ឈ្មោះ គឹ​ង ដែន ហៅ ពៅ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​មុខសញ្ញា​ឆក់​សកម្ម​) ទី​៣-​ឈ្មោះ មុំ ញ៉ា​ញ់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​មុខសញ្ញា​ឆក់​សកម្ម​) ទី​៤-​ឈ្មោះ វ៉ាន់ មាន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ បុគ្គលិក​ខ្សែកាប មាន​ទីលំនៅ​ក្រុម​២៧ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ (​មុខសញ្ញា​កាន់កាប់​រក្សាទុក​សា​ធាតុ​ញៀន​) និង​ទី​៥-​ឈ្មោះ សុង យ៉ាំង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​មុខសញ្ញា​កាន់កាប់​រក្សាទុក​សា​ធាតុ​ញៀន​)​។​

លោកស្នងការ​ខេត្ត​បាន​បន្តថា​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​១៥​នាទី ជនសង្ស័យ​ឈ្មោះ ឡុង ស៊ី​ពេជ្រ និង​បក្ខពួក បានធ្វើ​សកម្មភាព ឆក់​ជនរងគ្រោះ​ឈ្មោះ CHEN BAO ZHEN ភេទ​ស្រី អាយុ ៤៧​ឆ្នាំ​ជនជាតិ​ចិន មុខរបរ ទេសចរណ៍ មាន​ទីលំនៅ ក្រុម​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​កំពុង​ដើរទៅ​សណ្ឋាគារ ហ្គ្រេ​ន​ស៊ី​ហ្គោល ស្ថិតនៅ​ចំណុច ក្រុម​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​សម្ភារៈ​បាត់បង់ ៖ លុយ​ចិន ២,០០០​យ័ន្ត​, ប្រាក់​ដុល្លារ ២០០​ដុល្លារ អត្តសញ្ញាណ​ចិន ០៣​ច្បាប់​, កាត​បើកប្រាក់ ០៦​ច្បាប់​, កាត​ធ្វើការ​ចំនួន ០២​ច្បាប់​។​

​វត្ថុតាង​ចាប់យក​បាន​៖ ម៉ូតូ មួយគ្រឿង ម៉ាក និ​ច ពណ៌ ស បិទ ខៀវ គ្មាន​ស្លាក​លេខ លេខ​តួ និង​លេខ​ម៉ាស៊ីនៈ ២០៣៩១៧ (​មធ្យោបាយ​), ម៉ូតូ​មួយគ្រឿង ម៉ាក MSX ពណ៌ ស បិទ ស្វាយ គ្មាន​ស្លាក​លេខ លេខ​តួ និង​លេខ​ម៉ាស៊ីនៈ ០០៩១៩១៧ (​មធ្យោបាយ​)
​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ១៣​កញ្ចប់​តូចៗ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើនេះ ការ​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​ក៏​សាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕

 

ចំនួនអ្នកទស្សនា

    20618317

  • ថ្ងៃនេះ5051
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60711
  • ខែនេះ175861
  • ឆ្នាំនេះ175861
  • សរុប20618317