បន្ទាយមានជ័យ ៖ ផ្ទះសមាជិកស្រីក្រុមប្រឹក្សាឃុំរហាលត្រូវបានផ្ទុះឆ្លងចរន្តអគ្គិសនីឆាបឆេះអស់ស្ទើរទាំងស្រុងកាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ។សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានឈ្មោះ យុន ឌី ភេទប្រុស អាយុ៣៥ឆ្នាំ (ជាងផ្សាដែក) ប្រពន្ធឈ្មោះ ផុន ម៉ាលី អាយុ៣៥ឆ្នាំ(ជាសមាជិកក្រុមប្រឹក្សាឃុំរហាល)រស់នៅភូមិកើតហេតុខាងលើ។
តាមសម្តីម្ចាស់ផ្ទះជាជនរងគ្រោះបានប្រាប់ថា នៅពេលដែលអគ្គីភ័យឆាបឆេះគឺឆេះចេញពីចំណុចគុបភ្លើងបណ្តាលអោយឆាបឆេះឡើងហើយស្រែកអោយអ្នកជិតខាងជួយពន្លត់ដែរតែអណ្តាតភ្លើងឆាបឆេះពេញទំហឹងទើបឃើញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាញ់ពន្លត់តែផ្ទះត្រូវបានឆាបឆេះអស់បាញ់ការពារមិនបណ្តាលអោយឆាបឆេះរាលដាលដល់អ្នកជិតខាង។ម្ចាស់ផ្ទះបានបញ្ជាក់ថា អគ្គីភ័យដែលឆាបឆេះផ្ទះទ្រព្យសម្បត្តិអស់ស្ទើរទាំងស្រុងនិងបណ្តាលខូចខាតផ្ទះ១ខ្នងឈើលើថ្មក្រោមប្រក់ស៊ីប្រូរដែលមានបណ្តោយ១៤ម៉ែត្រនិងទទឹង១៣ម៉ែត្រ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះសមត្ថកិច្ចពន្លត់អគ្គីភ័យប្រើរថយន្តអស់ទឹកចំនួន២រថយន្ត តែអគ្គីភ័យឆាបឆេះអស់ទាំងស្រុងតែមិនទាន់បានដឹងខូចខាតទ្រព្យសម្បត្តិប៉ុន្មាននៅឡើយទេ ៕