ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​

09-October-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​និង​១៥​នាទី ទៀបភ្លឺ នៅលើ​ផែ​ស៊ូ​ទ្រី ក្រុមទី​២៧ ភូមិ​៣ ទំនប់រលក សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ លាត សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​ទូក​នេសាទ បាន​ទុក​ម៉ូតូ​នៅ​ផែ​កើតហេតុ​ខាងលើ ហើយ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​យក ។ សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក​HONDA C125 សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ លេខ​តួ​+​ម៉ាស៊ីន​9609146 ពាក់​ស្លាក​លេខ ព្រះសីហនុ​1F-1418 ។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​១ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​ម្នាក់​ឈ្មោះ គឹម ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​នេសាទ​។ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ បាន​ឆ្លើយ​សារភាពថា ខ្លួន​ប្រើប្រាស់​ដែក​ទួ​ណាវី​ស​គាស់​ក្បាំង​កមុខ​ម៉ូតូ​រួចហើយ​បាន​ផ្តាច់​ខ្សែ​សោរ​ម៉ូតូ និង​កាច់​បំបាក់​ស្លាក​លេខ​ជា​ពី ហើយ​ជិះ​គេចខ្លួន​យក​ម៉ូតូ​ទៅ​លាក់ទុក​នៅមុខ​រោងចក្រ​សាន់​វ៉ា​(​សង្កាត់​លេខ​១ ) ។ លុះ​ព្រឹក​ឡើង​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៧៖៣០​នាទី ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន រួម​នឹង​ម៉ូតូ​ខ្ញុំ​លួចបាន ។ វត្ថុតាង​ចាប់យក​បាន​៖ ម៉ូតូ​ម៉ាក​ខាងលើ (​ផល​ចោរកម្ម​) ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ បានធ្វើការ​ឃាត់ខ្លួន​ក​សាង​សំណុំរឿង​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត ៕

ចំនួនអ្នកទស្សនា

    20618957

  • ថ្ងៃនេះ5691
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61351
  • ខែនេះ176501
  • ឆ្នាំនេះ176501
  • សរុប20618957