ខេត្តព្រះសីហនុ ៖ ប្រភពពីកម្លាំងនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង១០និង២៥នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោទអូរត្រាវ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងធុនធំ សណ្តោងរ៉ឺម៉កដឹកខ្សាច់ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានប៉ះនឹងរថយន្តចំនួន២គ្រឿង រថយន្តម៉ាកLUXES RX300 និង រថយន្តCAMRY ឆ្លាម ដែលមានទិសដៅបញ្ច្រាស់គ្នា។ គ្រោះថ្នាក់នេះបណ្ដាលឲ្យរថយន្ត២គ្រឿងរងការខូចខាត ប៉ុន្តែមិនមានរងរបួសដល់មនុស្សឡើយ ៕