ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍សហការជាមួយកម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦៖៣០នាទី សហការជាមួយ អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យជនបររទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅទីតាំងផ្ទះជួល និងហាងការហ្វេ ស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី អ៊ា ភក្តី នាយរងការិយាល័យគ្រប់គ្រងជនបរទេ សបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានពិនិត្យឃើញជនបរទេសជា ជនជាតិវៀតណាមចំនួន១៦នាក់ ស្រីប្រាំពីរនាក់បានលួចស្នាក់នៅ និងរកស៊ីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕