បន្ទាយមានជ័យ ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប្រកាសអាសន្នដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅប្រុងប្រយ័ត្នទឹកជំនន់ធ្លាក់ពីប្រទេសថៃនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានជម្រាបជូនដល់អភិបាលក្រុងប៉ោយប៉ែតនិងអភិបាលស្រុកអូរជ្រៅ។ ស្តីពីស្ថានភាពទឹកជំនន់អាងអូរខៃដនដល់កម្រិតប្រកាសអាសន្នជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅក្នុងខេត្តបន្ទាយមានជ័យ។ ដោយប្រទេសកម្ពុជាបានទទួលរងនូវប្រព័ន្ធសម្ពាធទាបបាននឹងកំពុងបន្តអូសកាត់លើភាគខាងជើងកម្ពុជា។
លោក អ៊ុំ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានប្រាប់ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យកំពុងសហការជួយកងកម្លាំងមានកងរាជអាវុធហត្ថខេត្តនិងកម្លាំងស្នងការនគរបាលខេត្តនិងកម្លាំងយោធាមានតំបន់ប្រតិបត្តិការសឹករងខេត្តនិងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ដើម្បីត្រៀមកម្លាំងជួនអន្តរាគមន៍ដល់ប្រជាពលរដ្ឋបើសិនជាស្ថានភាពទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅដូចការប្រកាសអាសន្ននោះ៕