ស្វាយរៀង ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋាបាលបាសាក់និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងឃាត់ខ្លួនជាក់ស្តែង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៤០នាទី។
មន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះមាស រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបាសាក់ ឃុំបាសាក់, និងម្នាក់ទៀតឈ្មោះ សៅ វត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅសេរីឆ្នាំ២០០៦ ពាក់ស្លាកលេខ 1P-2886 ភ្នំពេញ, ថ្នាំញៀនមេតំហ្វេតាមីនចំនួន១១កញ្ចប់ក្នុងនោះធំមួយកញ្ចប់។
បច្ចុប្បន្នមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានបញ្ជូនទៅការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕