បាត់ដំបង ៖ ថ្នាំញៀនប្រភេទយ៉ាម៉ាប្រមាណជាង ១០០ គ្រាប់ ព្រមទាំងមុខសញ្ញាចែកចាយយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួន ខណៈដែលមុខសញ្ញាសង្ស័យរូបនេះ កំពុងប្រព្រឹត្តនូវសកម្មភាពចែកចាយជាក់ស្តែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកិច្ចប្រតិបត្តិការនេះដែរគឺបានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅត្រង់ចំណុចភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងបន្ទាប់ពីកម្លាំងបានទទួលនូវសេចក្តីរាយការណ៍ពីកម្លាំងរួចមក ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ស៊ុន ថៃ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនប្រាកដ រស់នៅត្រង់ចំណុចខាងលើ ដោយបានដកហូត ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១១៤ គ្រាប់ ម៉ូតូមួយគ្រឿង ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនថែមទៀត ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕