ចាប់​ក្មេងស្រី​អាយុ​៥​ឆ្នាំ​រំលោភ​ត្រូវ​ម្ដាយ​តាម​ទាន់​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​

14-October-2017 | ដោយ ពល បញ្ញា

កណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ផឹកស្រា​ស្រវឹង​ធ្វើ​សកម្មភាព​រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ ត្រូវបាន​ម្ដាយ​ក្មេងស្រី​រងគ្រោះ​តាម​ទាន់​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ចាប់ខ្លួន ។ ករណី​ខាងលើនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ព្រែក​ឬ​ស្សី ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល ។​

មន្ដ្រីនគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា ជ​នស​សង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ឃ្លឹម ខេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រីឯ​កុមារី​រងគ្រោះ​ឈ្មោះ ស ន​.​ស​.​ព​. អាយុ​៥​ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យ​និង​កុមារី​រងគ្រោះ​មាន​ទីលំនៅ​ភូមិ​ព្រែក​ឬ​ស្សី ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​ប្រភព​ដដែល​បន្ដថា កន្លងមក​ជនសង្ស័យ​ឈ្មោះ ឃ្លឹម ខេង តែងតែ​ចេញ​ចូលទៅ​ផឹកស៊ី​ជាមួយ​ជីតា​កុមារី​រងគ្រោះ​ជា​ញឹកញាប់​ណាស់ ដោយ​ទៅ​ក្នុងនាម​ជា​អ្នកជិតខាង​រាប់អាន​នឹង​គ្នា លុះ​មកដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រមាណ​ជា​៩​និង ព្រឹក ជនសង្ស័យ​បាន​ទិញ​ស្រា​យកមក​ផឹក​រហូតមកដល់​ថ្ងៃត្រង់​ស្រវឹង​ជោគជាំ ទើប​ជនសង្ស័យ​ត្រលប់​ទៅផ្ទះ​វិញ ។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​មិន​អស់​ចិ​ត្ដ​ក៏​ដើរមក​ដល់ផ្ទះ​កុមារី​រងគ្រោះ​ក្នុង​សភាព​ស្រវឹង រួច​ឡើងទៅ​លើផ្ទះ​បើក​ទូរទស្សន៍​មើល​ជាមួយ​កុមារី​រងគ្រោះ ដោយ​ម្ដាយ​របស់​កុមារី​រងគ្រោះ​កំពុង​ដេក​ឈឺ​ព្យួរសេរ៉ូម​នៅលើ​គ្រែ​ក្រោមផ្ទះ ។ បន្តិចក្រោយមក ម្ដាយ​កុមារី​គ្រោះ​បានឃើញ​កូន​របស់ខ្លួន​ចុះមក​ពីលើផ្ទះ ហើយ​ជនសង្ស័យ​ក៏​ចុះមក​តាម ពេលនោះ​កុមារី​ឡើងទៅ​លើផ្ទះ​វិញ ជនសង្ស័យ​ក៏​ឡើង​តាម​ដោយ​ឃើញ​កុមារី​រងគ្រោះ​នៅតែ​ម្នាក់ឯង ស្រាប់​តែមាន​អារម្មណ៍​ផ្លូវភេទ​ក៏​យកដៃ​ទៅ​លូក​ស្ទាប​ប្រដាប់ភេទ​កុមារី​រងគ្រោះ ចុះឡើង​បណ្ដាលអោយ​ចេញឈាម ដោយ​បម្រុង​រៀប​និង​រំលោភ ក៏ត្រូវ​បាន​ម្ដាយ​កុមារី​រងគ្រោះ​ឡើង មក​ទាន់ ជនសង្ស័យ​ក៏​ឈប់​ធ្វើ​សកម្មភាព​ធ្វើ​មិនដឹង​ខ្លួន ។ ភ្លាមនោះ​ម្ដាយ​កុមារី​រងគ្រោះ​ក្រឡេកមើល​កូន​របស់ខ្លួន​ស្រាប់តែ​ឃើញ​ឈាម​ប្រឡាក់​ជាប់​ភ្លៅ មានការ​សង្ស័យ​ក៏​នាំ​កូន រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​ធ្វើការ​ពិនិត្យ ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ម្ដាយ​កុមារី​រងគ្រោះ​បានដឹង​រឿងរ៉ាវ​រួចហើយ ក៏​ទៅ​ដាក់ពាក្យ​បណ្ដឹង​ប្ដឹងទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​កំពង់​កុង​ដើម្បី​ជួយ​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ម្ដាយ​កុមារី​រងគ្រោះ​រួច សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​កំពង់​កុង​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ឡាង ឈាង នាយប៉ុស្ដិ៍​បានធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ឃ្លឹម ខេង បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យកដៃ​ទៅ​លូក​ស្ទាប​ប្រដាប់ភេទ​កុមារី​រងគ្រោះ​ពិតប្រាកដ​មែន តែ​ពុំ​បានធ្វើ​អ្វី​ឲ្យ​ស៊ីជម្រៅ​នោះទេ ។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20619227

  • ថ្ងៃនេះ5961
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61621
  • ខែនេះ176771
  • ឆ្នាំនេះ176771
  • សរុប20619227