កម្មការិនី​១៨​នាក់​ដួលសន្លប់​ខណៈ​ភ័យ​ព្រោះ​ឆ្លង​ចរន្ដ​ភ្លើង​ក្នុង​រោងចក្រ​

14-October-2017 | ដោយ ពល បញ្ញា

​កណ្ដាល ៖ កម្មការិនី​ចំនួន​១៨​នាក់​ដួលសន្លប់​ជា​បន្ដបន្ទាប់ ខណៈ​កំពុងធ្វើការ​នៅក្នុង​រោងចក្រ ត្រូវ​ឆ្លង​ចរន្ដ​ភ្លើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោរ​ឡើង កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ ត្រង់ចំណុច​ក្នុង​រោងចក្រ​កាត់ដេរ​ឈ្មោះ ធី វ៉ា​យ ហ្វេ​សសិន (​ហៅ​ព្រៃ​ឡ​) ស្ថិតក្នុង​ភូមិ​ផ្សា​រដែ​កលើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ។

​មន្ដ្រីនគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា កម្មការិនី​ដែល​ភ័យ​ដួល​បណ្ដាល​ឲ្យ​សន្លប់​មាន​ចំនួន​១៨​នាក់ ទី​១-​ឈ្មោះ ដាំ ចាន់ថន អាយុ​៣៨​ឆ្នាំ (​ឆក់​ដោយផ្ទាល់​) ២ -​ឈ្មោះ ស៊ុំ ស្រី​នួន ។ ជនរងគ្រោះ​ទី​១​និង​ទី​២​មាន​ទីលំនៅ​ភូមិ​ផ្សា​រដែ​កលើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ។ ទី​៣ -​ឈ្មោះ លឹម សុគន្ធា អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ទី​៤ -​ឈ្មោះ វ៉េង ស្រី​ហ៊ួ​យ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​អ​ង្គុ​ញ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ទី​៥ -​ឈ្មោះ ជឹម សុ​ម៉ាលី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ទី​៦-​ឈ្មោះ រដ្ឋា អាយុ​២៨​ឆ្នាំ នៅ​ភូមិ​តា​គោ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ទី​៧ -​ឈ្មោះ ថៃ រដ្ឋ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​ឬ​ស្សី ឃុំ​ទំនប់​ធំ​ស្រុក​ពញាឮ ទី​៨-​ឈ្មោះ យ​ន ណា​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ស្រះ​ស្តេច ឃុំ​ត្រាច់​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី​៩-​ឈ្មោះ ឆុន សុខា អាយុ​២៥​ឆ្នាំ ទី​១០-​ឈ្មោះ យិន ស្រី​យ៉ា អាយុ​២៨​ឆ្នាំ ទី​១១-​ឈ្មោះ ឆុន ខុន អាយុ​២៩​ឆ្នាំ ។ ជនរងគ្រោះ​ទី​៩ ទី​១០​និង​១១​មាន​ទីលំនៅ​ភូមិ​ប្រវឹក​ពង ឃុំ​ព្រះ​ស្រែ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី​១២ -​ឈ្មោះ ឃឹម រតនា អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រះ​ស្រែ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី​១៣ -​ឈ្មោះ អន ស្រី​ណុ​ច អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី​១៤ -​ឈ្មោះ ស៊ុ​ង ធា​រិ​ទ្ធ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី​១៥ -​ឈ្មោះ​រឿន សូ​នី អាយុ​២៦​ឆ្នាំ នៅ​ភូមិ​វត្ត​ក្តី ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី​១៦ -​ឈ្មោះ ពៅ ស្រីនាថ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ទី​១៧ -​ឈ្មោះ វ៉េ​ត ស្រី​ល​ក្ខ័ អាយុ​២០​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ និង​ទី​១៨ -​ឈ្មោះ ភួង ម៉ា​ល័យ អាយុ​២១​ឆ្នាំ នៅ​ភូមិ​ផ្សារ​រដែ​ក​ក្រោម ឃុំ​ផ្សារ​រដែ​ក ស្រុក​ពញាឮ ។​

ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ​កម្ម​ការ​នី​រោងចក្រ​ទាំងអស់​បាននាំគ្នា​កំពុង​ដេរ​សំលៀកបំពាក់​ដូច​ធម្មតា ។ លុះ​មកដល់​វេលា​ម៉ោង​កើតហេតុ​មានកម្ម​ការ​នី​ម្នាក់​ឈ្មោះ ដាំ ចាន់ថន បាន​ទៅ​ដូរ​សោរ​គៀ​ម៉ា​ស៊ី​ដេរ​របស់ខ្លួន ដោយ​កំពុងតែ​គៀរ​ស្រាប់តែ​ឆ្លង​ចរន្ដអគ្គិសនី​ពី​ម៉ាស៊ីនដេរ បណ្តាល​ឲ្យ​ឆក់​នារី​រងគ្រោះ ឃើញ​ដូច​នោះ​ក៏មាន​នារី​រងគ្រោះ​ម្នាក់ទៀត​បាន ចូលទៅ​ទាញ​ដើម្បី​ជួយ បន្ទាប់មក​កម្មការិនី​ក្នុង​រោងចក្រ​ទាំងអស់​ក៏​ភ័យ​ស្លន់ស្លោរ​ផ្អើលឆោឡោ​រត់ចេញ បណ្តាលអោយមាន​ការដួលសន្លប់​និង​កន្លែង​និង​ខ្លះ​ដួលសន្លប់​តាមផ្លូវ ឯ​ចំនែក ខ្លះមក​សន្លប់​នៅផ្ទះ និង​មន្ទីរពេទ្យ ។ ករណី​ឆ្លង​ចរន្ដ​ដួល​បណ្ដាល​ឲ្យ​សន្លប់​ខាងលើនេះ​គឺ​ពុំ​បណ្ដាល​ឲ្យ​កម្មការិនី​ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ឡើយ ។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ក៏បាន​ធ្វើការ​អន្ដរាគមន៍​ជួយសង្គ្រោះ​និង​យក​រថយន្ដ​សាមុយ ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ឧដុង្គ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ។ តាម​ការ​ឲ្យ​ដឹង​របស់​ម្តាយ​ជនរងគ្រោះ​ឈ្មោះ ដាំ ចាន់ថន បាន​និយាយ​នៅក្នុង​មន្ទីរពេទ្យ​ថា កន្លងមក​កូន​របស់​គាត់​ជួនកាល​នៅ​សុខៗ​មាន​អក្កា​រៈ​ប្រកាច់​ក៏មានដែរ ៕

 

ចំនួនអ្នកទស្សនា

    20619307

  • ថ្ងៃនេះ6041
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61701
  • ខែនេះ176851
  • ឆ្នាំនេះ176851
  • សរុប20619307