ករណី​ប្លន់​យក​មង និង​កាណូត នៅ​ស្រុក​ក្រគរ បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​

16-October-2017 | ដោយ ពល បញ្ញា

ពោធិ៍សាត់ ៖ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ នៅ​ចំណុច មុខ​ព្រែក​កំពង់​ថ្កោល លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដែលមាន​ចម្ងាយ​ពី​ភូមិ ប្រមាណ ៤​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ កំពង់​ថ្កោល ឃុំ អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត ពោធិ៍សាត់​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ ៣​នាក់​រួមមាន​ទី​១-​ឈ្មោះ ម៉ៅ ជាតិ អាយុ ២៤ ឆាំ្ន ភេទ​ប្រុស ជាតិ ខ្មែរ រងរបួស​ធ្ងន់ ទី​២-​ឈ្មោះ ម៉ៅ ប៊ុនធឿន អាយុ​២០​ឆាំ្ន ភេទ​ប្រុស ជនជាតិខ្មែរ និង​ទី​៣-​ឈ្មោះ ម៉ៅ ចាន់​រ៉ា អាយុ ១៥ ឆាំ្ន ភេទ​ស្រី ជនជាតិខ្មែរ ទាំង ៣ នាក់​ត្រូវជា​បងប្អូន​បង្កើត រស់នៅ​ភូមិ កំពង់​ថ្កោល​ឃុំ អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ខ្លួន​ទាំង ៣ នាក់​បងប្អូន បាន​បើកកាណូត​ចេញទៅ​រាយ​មង លុះ​ចេញ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ​ពុំទាន់​បាន​រាយ​មង​ផង ស្រាប់តែ​មានកា​រណូត​ចំនួន ២ គ្រឿង​បើក​មក​បុក​កាណូត​របស់ខ្លួន មាន​គ្នា​ប្រមាណ ១០ ទៅ​១៣ នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ្ណ​ស្រែកថា ពួកយើង​យក​មង​និង​ម៉ាស៊ីន ដាក់​លើ​កាណូត​យើង ប្រដាប់​ដោយ​សាង ដាវ​សាំ​ម៉ូ​រ៉ៃ ហើយ​និយាយ​ថាបើ​អាណា​ខ្លាំង ពួកយើង​និង​សម្លាប់ចោល​ពេលនោះ​ពួកវា​ក៏​ចាប់​បងប្រុស​របស់ខ្ញុំ​វាយ​បណ្តាលអោយ​រងរបួស​ជា​ទម្ងន់ រីឯ​បងប្អូន​២ នាក់​ទៀត សំពះ​សុំ​អង្វរ​សុំ​រួចខ្លួន​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ បាននាំគ្នា​បើកកាណូត​សំដៅទៅ​ឃុំ កំពង់ហ្លួង​បាត់ទៅ ។

​សម្ភារៈ​បាត់បង់ៈ សាច់​មង​៦០​ដុំ ស្មើ និង ៥០ គីឡូក្រាម​, ស៊ីន​មួយគ្រឿង​ម៉ាក ហ៊ី​ណូ​កា​កំលាំង​១៨​សេះ​, បុក​បែក​កាណូត​មួយគ្រឿង​។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្វែងរក​ក្រុម​ជនដៃដល់​ដើម្បី​យក​ម​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20619427

  • ថ្ងៃនេះ6161
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61821
  • ខែនេះ176971
  • ឆ្នាំនេះ176971
  • សរុប20619427