កោះកុង ៖ សាច់មាន់និងជង្គង់មាន់ខូចគុណភាពជាងមួយតោនត្រូវសមត្ថកិច្ច សហការណ៍ជាមួយកាំកុងត្រូលខេត្តយកទៅដុតកំទេចចោលនៅ ស្នងការ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៧និង៣០នាទីព្រឹក។
លោកវរសេនីយ៍ឯក មីន រស្មី ស្នងការរង ផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកាំកុងត្រូល ខេត្ត ចុះបង្ក្រាបករណីដឹកទំនិញខូចគុណភាពដែលនាំចូលមកពីប្រទេសថៃ នៅត្រង់ចំណុចគល់ស្ពានព្រែកកោះប៉ោ ។
ក្នុងប្រតិបត្តិការខាងលើកម្លាំងចម្រុះបានរឹបអូសបាន ប្រហិត និងសាច់មាន់ សរុប ១៦៨៧គីឡូក្រាម ។ សមត្ថកិច្ចបានបញ្ជាក់ថាទំនិញខូចគុណភាពខាងលើជារបស់ប្រជាពលរដ្ឋ២នាក់រួមមានទី១-ឈ្មោះ ទូច សារឿន ភេទស្រី អាយុ ៤៩ឆ្នាំ, និងទី២-ឈ្មោះ ណាយ សារី ភេទស្រី អាយុ ៣៨ឆ្នាំ។
ក្នុងនោះដែរ កម្លាំងសមត្ថកិច្ច បានធ្វើការអប់រំណែនាំនិងធ្វើ កិច្ចសន្យា ដល់ម្ចាស់ទំនិញ រីឯវត្ថុតាងដែលរឹបអូសបាន សមត្ថកិច្ច នឹងធ្វើការដុតកំទេចចោល នៅវេលាម៉ោង ៣រសៀល នៅស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងករណីនេះពលរដ្ឋបានរិះគន់ថាមន្ត្រីជំនាញខាងកាំកុងត្រូលមិនមែនមិនដឹងនោះទេ តែធ្វើមិនដឹង ពីព្រោះទំនិញចូលតាមច្រក ដែលខ្លួនដាក់កុងត្រូល ៕