ភ្នំពេញ ៖ មុខសញ្ញាចោរឆក់ ២នាក់ដែលតែងតែធ្វើសកម្មភាពឆក់សម្ភារៈប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈត្រូវបានកម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជាក់ស្តែង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៩និង៣០នាទី នៅចំណុចម្តុំមុខភោជនីយដ្ឋាននាគព័ន្ធ ផ្ទះលេខ ២៩៧E០ ផ្លូវព្រះមន្នីវង្ស ក្រុម៣៥ ភូមិ៥ សង្កាត់ អូរឫស្សីទី៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ជូ ចាន់ដារ៉ូ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករលើឥវ៉ាន់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្រពាំងកៀប ឃុំ ត្រពាំងក្រសាំង ស្រុក បាទី ខេត្ត តាកែវ និងម្នាក់ទៀតឈ្មោះ ធឹង ថាណាក់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្រពាំងកៀប ឃុំ ត្រពាំងក្រសាំង ស្រុក បាទី ខេត្ត តាកែវ ។
សមត្ថកិច្ចដកហូតវត្ថុតាងៈ ម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ ស បិទស្កុតខ្មៅ ឆ្នាំផលិត ២០១៥ លេខតួ ៣១២២២៧ លេខម៉ាស៊ីន៣១២១៩៤ ពាក់ស្លាកលេខភ្នំពេញ 1DC- 6051។ ចំណែកជនរងគ្រោះឈ្មោះ ឌិន សុភានីតា ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកធនាគារកម្ពុជា សាធារណៈ ស្នាក់នៅដីឡូតិ៍លេខ ៤៤១ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕