បន្ទាយមានជ័យ ៖ ជនជាតិកូរ៉ម្នាក់ដេកស្លាប់ក្នុងបន្ទប់សំណាក់សមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយប្រើប្រាស់គ្រឿងញៀនហួសកម្រិតដែលប្រទះឃើញកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្នុងបន្ទប់លេខ១០៤ផ្ទះសំណាក់យីហោ ប៉ោយប៉ែត ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ជនរងគ្រោះដែលដេកស្លាប់មានឈ្មោះ លីម ខ្យូហ៊ុន ភេទប្រុស អាយុ៤៦ឆ្នាំ(ជនជាតិកូរ៉េ)។
លោកបានបញ្ជាក់ថា តាមសំដីអ្នកធ្វើការក្នុងផ្ទះសំណាក់បានអោយដឹងគឺជនជាតិកូរ៉េម្នាក់នេះគឺចូលមកជួយបន្ទប់លេខ១០៤ផ្ទះសំណាក់យីហោប៉ោយប៉ែតតាំងពីថ្ងៃទី១១ ខែតុលា ឆ្នា២០១៧ មកម្លេះហើយជារៀងរាល់ថ្ងៃគឺជនជាតិកូរ៉េរូបនេះបានចេញមកបង់លុយថ្លៃបន្ទប់ជាប្រចាំ។
តាមសំដីអ្នកធ្វើការក្នុងផ្ទះសំណាក់បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ មិនឃើញជនជាតិកូរ៉េរូបនោះចុះមកក្រោមហើយអោយអ្នកសម្អាតលើទៅមើលបំណងបោសសម្អតជាប់គន្លឹះទ្វាគួសទ្វារមិនព្រមបើកបានចុះទៅប្រាប់មេការយកកូនសចាក់បន្ទប់មើលឃើញដេកស្លាប់លើគ្រែបានទូរស័ព្ទរាយការណ៍ជូនសមត្តកិច្ចមកពិនិត្យមើល។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត បានបញ្ជាក់ថា ក្រោយពេលទទួលព័ត៌មានបានដឹងមានជនជាតិកូរ៉េស្លាប់ក្នុងបន្ទបផ្ទះសំណាក់បានចុះទៅពិនិត្យឃើញជនរងគ្រោះដេកស្លាប់លើគ្រែ ហើយពិនិត្យនៅកន្លែងកើតហេតុរកឃើញមានជញ្ជីងថ្លឹងគ្រឿងញៀនមួយនិងសឺរ៉ាំងសម្រាប់ប្រើប្រាស់គ្រឿងចំនួន១១សឺរ៉ាំងនិងឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន រថយន្តមួយគ្រឿង។
លោកបានបញ្ជាក់ថា ក្រោយពេលពិនិត្យសាកសបជនរងគ្រោះដេកស្លាប់ហូរឈាមតាមមាត់និងច្រមុះហើយមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនគឺជនរងគ្រោះស្លាប់ដោយប្រើប្រាស់គ្រឿងញៀនហួសកម្រិតទើបបណ្តាលស្លាប់។ ហើយក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យហើយត្រូវបានយកសាកសពទៅតម្កល់ទុកនៅវត្តប៉ាលិលេយ្យដើម្បីរកចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ៕