បាត់ដំបង ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យ សហការជាមួយក្រុមអន្តាគមន៍ឃាត់ខ្លួនជាក់ស្តែង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៤៖១៥នាទី នៅភូមិរំចេក៥ សង្កាត់រតន ក្រុងបាត់ដំបង។
លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ មឿន ពៅ ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី២-ឈ្មោះ ហៃ សុម្នី ភេទស្រី អាយុ ៣៥ឆ្នាំ អ្នកទាំង២រស់នៅភូមិរំចេក៥ សង្កាត់រតន ក្រុងបាត់ដំបង។
ជាលទ្ធផល សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេមីន (ICE ម៉ាទឹកកក) ចំនួន ០៥ថង់ ទម្ងន់ ១៦,៧៩ក្រាម ប្រាក់ខ្មែរ ២០ម៉ឺនរៀល ប្រាក់ដុល្លារ ១២០០ដុល្លារ និងម៉ូតូ មួយគ្រឿង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕