នគរបាល​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ម្ដាយ​-​កូន​២​នាក់ ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​

19-October-2017 | ដោយ ពល បញ្ញា

​កណ្ដាល ៖ ជនសង្ស័យ​ម្ដាយ​-​កូន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របា ល​ធ្វើការ​បង្ក្រាប​ចាប់ខ្លួន បញ្ជូន​មកកាន់​អធិកា​រដ្ឋា​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ថ្នាំញៀន ។​

​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ចាប់ខ្លួន​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ ត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ចាប់ខ្លួន​នេះ​ផងដែរ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ ។

​មន្ដ្រីនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​មានឈ្មោះ ហៀ​ប ឈន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (​ត្រូវជា​ម្ដាយ​) រី​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ស៊ុត សុជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ (​ត្រូវជា​កូន​) ។ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្ដាយ​-​កូន​ខាងលើ​គឺជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្វាយ​ប្រទាល កន្លងមក​សមត្ថកិច្ច​បាន​តាមដាន​ជា​យូរ​មកហើយ លុះ​រហូតមកដល់​វេលា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ច្បាស់ការ​ថា មានមុខ​សញ្ញា​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅក្នុង​ភូមិ​ចុង​កោះគរ ភ្លាមនោះ​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក បាន​សុំ​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល និង​សម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្ដ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​ប្រទាល​បាន​ចុះ​ទៅដល់​លំនៅដ្ឋាន​ជនសង្ស័យ​ឈ្មោះ ហៀ​ប ឈន ធ្វើការ​ឆែកឆេរ​រហូត​រក​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ និង​ឧបករណ៍​សំរាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ស៊ុត សុជាតិ បាន​សារភាពថា ថ្នាំញៀន​ខាងលើនេះ​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន ដែល​ខ្លួន​បាន​ទៅ​ទិញ​ពី​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ​ម្នាក់ ក្នុង​១​កញ្ចប់​ធំ​តម្លៃ​២០​ម៉ឺន​រៀល នៅ​ចំណុច​វាល​ខ្សាច់ រាជធានី​ភ្នំពេញ ដើម្បី​យក​ឲ្យ​ម្តាយ​របស់ខ្លួន​ឈ្មោះ ហៀ​ប ឈន លក់​បន្ដ ។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕


ចំនួនអ្នកទស្សនា

    20619757

  • ថ្ងៃនេះ6491
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62151
  • ខែនេះ177301
  • ឆ្នាំនេះ177301
  • សរុប20619757