សៀមរាប ៖ ជនសង្ស័យ១៥នាក់ដែលជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយមានការចូលរួមសហការ ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចកនិងកម្លាំងប្រជាការពារភូមិ បង្ក្រាបជាក់ស្តែងរយៈពេលពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ បានចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ទីតាំងផ្សេងគ្នា រួមមានទីតាំងទី១- នៅក្នុងខ្ទមបោះតង់ក្នុងព្រៃស្ថិតនៅភូមិខ្វៀន សង្កាត់គោកចកនិងទីតាំងទី២-នៅក្នុងលំនៅដ្ឋានភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៥នាក់រួមមាន ទី១-ឈ្មោះ ឈៀង សុធារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរយោធា ទីលំនៅភូមិវាល សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប រក្សាទុកនិងជួញដូរ មានសារធាតុញៀនក្នុងខ្លួន ទី២-ឈ្មោះ ឆន នី ហៅលីរឺអូន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរគួកជេម៉ូតូទីលំនៅភូមិវាល សង្កាត់គោកចកក្រុងខេត្តសៀមរាប រក្សាទុកនិងជួញដូរ មានសារធាតុញៀនក្នុងខ្លួន ទី៣-ឈ្មោះ ឆែម ប្រុស ហៅតូរ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មានទីលំនៅភូមិវាល សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៤-ឈ្មោះ កែវ សុផល ហៅផាក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មានទីលំនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៥-ឈ្មោះ ថា ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរយោធាទីលំនៅភូមិស្ពានក្អែក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៦-ឈ្មោះ ឈៀង សុភារម្យ ហៅពាវ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវាល សង្កាត់គោកចកក្រុង ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៧- ឈ្មោះសុខ តារ៉ូ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៨-ឈ្មោះ យន់ ប៊ុនណា ហៅឆៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៩-ឈ្មោះ ឃុន វឿន ហៅជ្រក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មានទីលំនៅភូមិខ្វៀនសង្កាត់គោកចក ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី១០-ឈ្មោះ គង់ ម៉ៅហៅនី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី១១-ឈ្មោះ លន់ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី១២-ឈ្មោះ ជួប វណ្ណី ហៅង៉ោល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មានទីលំនៅភូមិវាល សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី១៣-ឈ្មោះ ឡេង ទិត្យ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុបទីលំនៅភូមិអូរលើឃុំជីក្រែងស្រុកជីក្រែង ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី១៤- ឈ្មោះ ថន សុភាពភេទ ប្រុសអាយុ២១ឆ្នាំ មុខរបរគ្មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន និងទី១៥-ឈ្មោះ អ៊ូ ស៊ីនួន ភេទ ប្រុស អាយុ២៦ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន។
វត្ថុតាងដកហូតរួមមានៈ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន០២កញ្ចប់ស្មើនឹងទំងន់១,៤ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន១២គ្រឿង, ម៉ូតូចំនួនមួយគ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួនមួយគ្រឿង,ឧបករណ៍ប្រើប្រាស់និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួននិងបញ្ជូនទៅសាលាដំបូងខេត្តថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕