មុខសញ្ញា​ជួញដូរ​គ្រឿង​ញឿ​ន ២​នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​

19-October-2017 | ដោយ ពល បញ្ញា

​តាកែវ ៖ ជនសង្ស័យ ២​នាក់​ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៣​និង​២០​នាទី លំនៅដ្ឋាន​មួយកន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ ឡាយ ឆាយ​វណ្ណា ហៅ ឌឹ​ក ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​នៅ​ភូមិ ព្រៃ​រំដេង ឃុំ អង្គតាសោម ។​

​ដោយ​អនុវត្តតាម​ការចង្អុល​បង្ហាញ​ផ្ទា​ល់ពី​សំណាក់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក ឃុន ភឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្យ័​យ​ឈ្មោះ សយ សំ និង ភុ​ន ដា​វិត ដែល​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៧ ក្រោយពី​ធ្វើការ​ឆែកឆេរ សមត្ថកិច្ច​បាន​រកឃើញ និង​ដកហូត​វ​ត្តុ​តាង​រួមមានៈ កាបូបស្ពាយ​ពណ៍​ក្រហម​០១ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៩​កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង ម៉ូតូ​០១​គ្រឿង និង ស្បោង​ច្រក​មួយចំនួនទៀត ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​មាន​ទី​១​ឈ្មោះ តេង មាស ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​នៅ​ភូមិ នាល ឃុំ តាំង​ដូង ស្រុក បាទី​(​អ្នកជួញដូរ​) និង​ទី​២​ឈ្មោះ រឿន ការ ភេទ ស្រី អាយុ ២៧​ឆ្នាំ​នៅ​ភូមិ ស្វាយ​អ៊ី ឃុំ ចំណា​ក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ (​អ្នក​ប្រើបាស់​) រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ ឡាយ ឆាយ​វណ្ណា​បាន​គេចខ្លួនបាត់​។​

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កសាង​សំណុំរឿង​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​មេក្លោង​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕


ចំនួនអ្នកទស្សនា

    20619847

  • ថ្ងៃនេះ6581
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62241
  • ខែនេះ177391
  • ឆ្នាំនេះ177391
  • សរុប20619847