ប៉ៃលិន ៖ ជនសង្ស័យ១០នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៨និង១៩នាទី នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
លោកអនុសេនីយ៍ឯក កន សារុន នាយការិយាល័យស្តីទី នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាបន្ទាប់ពីទទួលពាក្យបណ្ដឹងឈ្មោះ ហេង ចាន់ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិវត្ដ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ជាអាព្យាបាលរបស់ជនរងគ្រោះឈ្មោះ ហូម ភូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកន្ទឺពីរ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្ដាលឲ្យរងរបួសធ្ងន់ចំក្បាល និងប្រអប់ដៃធ្ងន់ធ្ងរ ។
លោកបន្តថាជនសង្ស័យទាំង១០នាក់រួមមានទី១-ឈ្មោះ វុធ ដេវិត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី២-ឈ្មោះ ជួន វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៣-ឈ្មោះ ឃឿន ឃុយ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៤-ឈ្មោះ វណ្ណា ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៥-ឈ្មោះ សាក់ គ្រីមស៊ាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៦-ឈ្មោះ គូរ ពិឈីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៧-ឈ្មោះ វាសនា ស៊ីវ៉ាន់ថា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៨-ឈ្មោះ លី យូហុង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៩-ឈ្មោះ ឈិន ឡាយ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី១០-ឈ្មោះ សោម បូរា អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់ភូមិអូច្រាលើ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។
ចំណែកជនដៃដល់ឈ្មោះ ឡាប សាល ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តបាត់ដំបង បានរត់គេចខ្លួនបាត់ក្រោយបង្ករហេតុ បច្ចុប្បន្នករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងចាត់ការទៅតាមនិតិវិធីប្បាប់ ៕