កម្លាំង​នគរបាល​ស្រុក​គិរីវង់​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​

21-October-2017 | ដោយ ពល បញ្ញា

​តាកែវ ៖ លោក​វរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​៥០​នាទី​លោក​បាន ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​ចាប់ខ្លួន​ជនសង្ស័យ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៣១៣/០១៦ ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​លោក ឡុង សិ​កា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​។

​លោក​អធិការ​បន្ត ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ឈ្មោះ សុខ អឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ពីបទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​អោយ​ផ្តន្ទាទោស​តាម​មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។ បច្ចុប្បន្ន​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការបន្ត ៕

ចំនួនអ្នកទស្សនា

    20620517

  • ថ្ងៃនេះ7251
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62911
  • ខែនេះ178061
  • ឆ្នាំនេះ178061
  • សរុប20620517