ជនសង្ស័យ​ម្នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

23-October-2017 | ដោយ ពល បញ្ញា

​សៀមរាប ៖ នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿង ញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ឈ្មោះ សៅ មករា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​គោក​ដូង​សង្កាត់​ទឹក​វិល ក្រុង​ខេត្តសៀមរាប ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​វត្ថុតាង​ដកហូត​សំភារៈ វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​និង​ទូរស័ព្ទដៃ​ចំនួន​មួយគ្រឿង បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20620857

  • ថ្ងៃនេះ7591
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63251
  • ខែនេះ178401
  • ឆ្នាំនេះ178401
  • សរុប20620857